Cct850x100 1
1800px x h300px kh

ក្រសួងទេសចរណ៍បណ្តុះបណ្តាលអ្នកជំនាញជិត២ពាន់នាក់ដើម្បីស្តារវិស័យទេសចរណ៍ភាគឦសាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ជួប រតនា ប្រធានយកដ្ឋានផែនការអភិវឌ្ឍន៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគម្រោង HoKa ខំជំរុញការបណ្តុះបណ្តាលដល់អ្នកជំនាញ១,៧០០នាក់ និងគ្រូបង្គោល២០០នាក់ ដើម្បីត្រៀមស្តារវិស័យទេសចរណ៍នៅភាគឦសានដូចជាខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី។

លោក ជួប រតនា ប្រធានយកដ្ឋានផែនការអភិវឌ្ឍន៍ បានលើកឡើងថា ក្រោមកិច្ចសហការពីអង្គការស្វីសខន់ថាក់ តាមរយៈគម្រោង ហូកា បានចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីការស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៥» តាមរយៈការបណ្តុះបណ្តាលជំនាញ និងការជំរុញបច្ចេកវិទ្យាគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ ដោយក្នុងនោះគម្រោងបានយកចិត្តទុកដាក់រៀបចំផែនការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ចំនួន ១,៧០០រូប និងគ្រូបង្គោលចំនួន ២០០រូប។

បន្ថែមពីនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី បានលើកឡើងពីគំនិតសុទិដ្ឋិនិយមលើការបណ្តុះបណ្តាល ហូកា តាមខេត្តរបស់ខ្លួនឲ្យបានតាមផែនការដែលបានគ្រោងទុក ទោះបីកំពុងជួប្រឈមបញ្ហាលំបាកមួយចំនួន ដូចជាការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ និងការផ្អាកការងាររបស់បុគ្គលិកតាមមូលដ្ឋានអាជីវកម្មជាដើម ក៏ប៉ុន្តែភាពបត់បែននៃការបណ្តុះបណ្តាលតាមប្រព័ន្ធកូនកាត់ (Hybrid) បានចូលរួមចំណែកបានយ៉ាងល្អក្នុងការដោះស្រាយលើបញ្ហាប្រឈមនេះ៕

Khcct banner

អត្ថបទទាក់ទង