Cct850x100 1
1800px x h300px kh

ថៃបានកត់ត្រាករណីថ្មីជាង៩ពាន់បន្ថែមខណៈករណីឆ្លងនិងស្លាប់កាន់តែកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃបានកត់ត្រាករណីថ្មីជាង៩ពាន់បន្ថែមខណៈករណីឆ្លងនិងស្លាប់កាន់តែកើនឡើង ប្រភពរូប​៖ The Nation Thailand

ថៃ៖ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 បាននិយាយថា មានករណីថ្មីចំនួន ៩.៣២៦ នាក់និងអ្នកស្លាប់ចំនួន ៩១ នាក់ ដែលនេះជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃចាប់តាំងពីការរាតត្បាត។

ទីក្រុងបាងកកមានចំនួនជាងពាក់កណ្តាលនៃករណីថ្មី ដែលមានមនុស្ស ៣.១៩១ នាក់ ធ្វើតេស្តិ៍វិជ្ជមាន ដោយឆ្លងនៅPathum Thani ៦៧២ នាក់, Samut Prakan ៦០៣ នាក់ , Samut Sakhon ៥៥១ នាក់, Chonburi ៣៥៩ នាក់ និងឆ្លងនៅ Nonthaburi ៣៣៤ នាក់។ ទន្ទឹមនឹងនេះអ្នកជំងឺ ៣.៨៤១ នាក់បានជាសះស្បើយ និងត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ នេះបើយោងតាមសារព័ត៌មាន The Nation Thailand ។

ក្នុងចំណោមអ្នកឆ្លងសរុប ៣២៦.៨៣២ នាក់នៅក្នុងប្រទេសថៃ អ្នកជំងឺប្រមាណ ២៤៣.៩១៨ នាក់បានជាសះស្បើយឡើងវិញហើយបានវិលត្រឡប់ទៅផ្ទះ និងអ្នកជំងឺ ៨០,២៨៩ នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ ហើយអ្នកស្លាប់មានចំនួន ២.៦២៥ នាក់។

ទន្ទឹមនឹងនេះដែរមនុស្សចំនួន ៣៣០.៣៧១ នាក់ផ្សេងទៀតត្រូវបានផ្តល់ការចាក់វ៉ាក់សាំងការពារ Covid-19 លើកដំបូងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈចំនួន ៦៩.៥៣៧ នាក់ត្រូវបានចាក់លើកទី ២ រួចហើយ ដែលនាំឱ្យចំនួនអ្នកចាក់វ៉ាក់សាំង Covid-19 សរុបនៅក្នុងប្រទេសថៃឡើងដល់ ១២.៣៧៥.៩០៤ នាក់។

ទោះជាយ៉ាងណា ប្រជាជនបាងកកជាច្រើនបានឈរនៅកណ្ដាលភ្លៀងដើម្បីតម្រង់ជួរនៅវត្ត បាងឃុនធៀនណុក សម្រាប់ការធ្វើតេស្ត Covid-19 ដោយឥតគិតថ្លៃដែលរៀបចំដោយអាជ្ញាធរក្រុង។ មនុស្សមួយចំនួនបានតម្រង់ជួរនៅវត្តចាប់តាំងពីថ្ងៃព្រហស្បតិ៍មុនពេលពួកគេមានឱកាសនៅថ្ងៃសៅរ៍នេះដោយសារតែមានចំនួនមនុស្សច្រើន មជ្ឍមណ្ឌលនេះបានធ្វើតេស្តិ៍មនុស្សអតិបរមាប្រមាណ ១.០០០ នាក់ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរនៅភូកេតបានសម្រេចបិទសាលារៀនទាំងអស់នៅក្នុងខេត្តនេះ ដោយសារតែស្ថានភាព Covid-19 កាន់តែធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីនិងតំបន់គួរឱ្យព្រួយបារម្ភដទៃទៀតនៅក្នុងប្រទេស។

យោងតាមបទបញ្ជាដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនេះ សាលារៀនមណ្ឌលសិក្សានិងសាកលវិទ្យាល័យទាំងអស់នឹងត្រូវបិទចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែកក្កដា។ វិទ្យាស្ថានទាំងនេះ ត្រូវបានគេតម្រូវឱ្យផ្តល់នូវវគ្គសិក្សាតាមអ៊ិនធ័រណេតសម្រាប់និស្សិតក្នុងអំឡុងពេលនេះ៕

Khcct banner

អត្ថបទទាក់ទង