Cct850x100 1
1800px x h300px kh

រដ្ឋាភិបាលឱ្យម្ចាស់អគារ-អាជីវកម្ម និងរោងចក្រពន្យាពេលការបង់ថ្លៃជួលដល់អ្នកជួល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ដោយមើលឃើញនូវវិស័យឯកជនជាច្រើនមានកង្វល់ពីការធានាប្រក្រតីភាពនៃការជួលអគារ ទីតាំងអាជីវកម្ម និងរោងចក្រនានាក្នុងពេលកម្ពុជាកំពុងជួយកាលលំបាកដោយកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជាបានណែនាំដល់ក្រសួងស្ថានប័នរដ្ឋ និងអំពាវនាវដល់ម្ចាស់អគារ អាជីវកម្ម និងរោងចក្រ ជួយសម្រួលដល់ភាគីអ្នកជួលដោយចៀលវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្តេញចេញក្នុងករណីដែលអ្នកជួលមិនមានលទ្ធភាពបងថ្លៃសេវាជួយបានទាន់ពេលវេលា។

រដ្ឋាភិបាល លើកទឹកចិត្តឱ្យម្ចាស់អគារ អាជីវកម្ម និងរោងចក្រ ចរចាគ្នាជាមួយអ្នកជួលលើការពន្យាពេលសម្រាប់ការបង់ថ្លៃសេវាជួល និងការបញ្ចុះថ្លៃសេវាជាដើម។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានថ្មីមួយ ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មក-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)ដែលរាជរដ្ឋាភិបាលម្ពុជា ចេញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងសេចក្តីប្រកាសរាជរដ្ឋាភិបាល នឹងបន្ដតាមដានសភាពការណ៍ផលប៉ះពាល់ ពីជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ច និងសង្គម និងត្រៀមជាស្រេចក្នុងការដាក់ចេញ នូវវិធានការបន្ថែមទៀត ដើម្បីផ្ដល់នូវការជួយគាំទ្រសមស្រប និងតាមការចាំបាច់ ដល់ក្រុមហ៊ុនអាជីវកម្ម និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕


ពាក្យទាក់ទង: អគារ
Khcct banner

អត្ថបទទាក់ទង