Yearendyearend1140x150

Morgan Towerបញ្ចប់ការសាងសងដោយជោគជ័យនឹងបើកយុគសម័យថ្មីនៃជំនួញអន្តរជាតិនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
Morgan Tower

ភ្នំពេញ៖ ក្រឡេកទៅមើលមជ្ឈមណ្ឌលពាណិជ្ជកម្មល្បី ៗ នៅលើពិភពលោកពួកគេមិនត្រឹមតែល្បីល្បាញខាងអគារខ្ពស់ ៗ ប៉ុណ្ណោះទេថែមទាំងត្រូវបានគេកោតសរសើរចំពោះកេរ្តិ៍ឈ្មោះអាជីវកម្មដ៏អស្ចារ្យរបស់ពួកគេ។ នៅក្នុងជំហាននៃការអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ អគារខ្ពស់ ៗ មិនត្រឹមតែទាក់ទាញចក្ខុវិស័យអាជីវកម្មរបស់សហគ្រិនឆ្នើមប៉ុណ្ណោះទេ ក៏បង្ហាញពីការចាប់ផ្តើមនៃក្តីសុបិន្តដ៏អស្ចារ្យផងដែរ។

នៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២០ ជាមួយនឹងការរៀបចំចាក់សាបចុងក្រោយបង្អស់ Morgan Tower ត្រូវបានបញ្ចប់ការសាងសងជាស្ថាពរ ដែលជាអគារការិយាល័យបានទទួលពានរង្វាន់មាសអន្តរជាតិចំនួន ៤ ក្នុងនោះមានមជ្ឈមណ្ឌលអាជីវកម្មស្នូលរបស់ប្រទេសកម្ពុជា ពីអង្គការអន្តរជាតិ LEED និងក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Asia ក៏បង្ហាញថាប្រទេសកម្ពុជាបានបើកជំនួញទីក្រុងអន្តរជាតិជំនាន់ថ្មី។ ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន Morgan Group និងដៃគូសហការបានប្រមូលផ្តុំគ្នាដើម្បីចូលរួមពិធីបញ្ចប់ការសាងសង់ នឹងកាត់ខ្សែរបូណ៏ ដែរជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត ដ៏ជោគជ័យនៃអគារ Morgan Tower ។

នៅម៉ោង ៩ ព្រឹកថ្ងៃទី ១៦ ពិធីសូត្រមន្តក្រោមអធិបតីភាពរបស់ព្រះសង្ឃ ត្រូវបានប្រារព្ធធ្វើនៅ Morgan Tower ។ នៅក្រោមបរិយាកាសដ៏ពិសិដ្ឋនេះ ព្រះសង្ឃបានសូត្រធម៌យ៉ាងឧឡារិកដោយប្រោះទឹកមន្ត ដើម្បីបួងសួងអោយអគារ Morgan Tower បញ្ចប់បានយ៉ាងល្អ និង ជូនពរអោយអគារ Morgan Tower មានការអភិវឌ្ឍ នឹង រីកចំរើនខ្លាំងនាពេលអនាគត។ 

បន្ទាប់មក ថ្នាក់ដឹកនាំនិងភ្ញៀវកត្តិយស បានចុះទស្សនាទីតាំងការិយាល័យនៅជាន់ទី ១០ នៃអគារ Morgan Tower បានស្វែងយល់អំពីបរិយាកាសនៃការិយាល័យនិងទីតាំងនាពេលអនាគត ក្រោមការពន្យល់របស់អ្នកប្រឹក្សាវិនិយោគ ។ ដោយឈរសម្លឹងមើលពីលើឃើញទេសភាពដ៏ធំទូលាយនៃទន្លេមេគង្គនិងជុំវិញទីក្រុងភ្នំពេញដែលមានសភាពអ៊ូអរ ភ្ញៀវដែលបានចូលរួមទស្សនា បានទទួលស្គាល់ខ្ពស់ចំពោះចក្ខុវិស័យនឹងយុទ្ធសាស្រ្តដ៏ល្អប្រសើររបស់Morgan ហើយបានកោតសរសើរអំពីវឌ្ឍនភាពនៃគម្រោងនេះប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់។

នៅម៉ោង ១០:១៨ នាទីប្រធានក្រុមហ៊ុន Morgan គ្រុបលោកឌិងយ៉ុងជុន ផ្ទាល់បានដឹកនាំក្រុមការងារទៅដល់ជាន់ទី ៤៨ ហើយរួមជាមួយភ្ញៀវដែលមានវត្តមាននិងមើលកម្មវីធីលើអគារ Morgan ។ បុគ្គលិកបានធ្វើការផ្សាយផ្ទាល់ពីដំណើរការរៀបចំពិធីទាំងមូល ហើយបាននាំមកឱកាសដ៏រីករាយនេះទៅ ម្ចាស់វិនិយោគិននិងដៃគូជំនួញ របស់ Morgan Tower នៅទូទាំងពិភពលោកបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

ដោយសារតែផលប៉ះពាល់នៃcovid 19 នេះម៉ូហ្គិនក៏គោរពយ៉ាងខ្ជាប់នូវបទប្បញ្ញត្តិបង្ការការរីករាលដាលរបស់រដ្ឋាភិបាលកម្ពុជានិង សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះភ្ញៀវដែលបាន អញ្ជើញមកកម្មវិធីនេះមានតែ២០អ្នកទេ ហើយភ្ញៀវផ្សេងទៀតជាមួយម្ចាស់វិនិយោគិននិងដៃគូអាជីវកម្មមកពីគ្រប់ទិសទីនៃប្រទេសបានត្រឹមមើលតាមរយះការផ្សាយផ្ទាល់ ។ បរិយាកាសរីករាយបានដក់ជាប់ក្នុងដួងចិត្តភ្ញៀវគ្រប់រូបតាមរយៈអ៊ីធឺណិតនិងទទួលបានការអបអរសាទរដ៏ស្មោះពីសំណាក់ ម្ចាស់ដៃគូអាជីវកម្មនិងវិនិយោគិនមកពីប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិកអឺរ៉ុបនិងប្រទេសផ្សេងទៀត។

ក្នុងអំឡុងពេលនេះដៃគូយុទ្ធសាស្ត្រក្រៅប្រទេសរបស់ Morgan BLUEYE ប្រទេសកូរ៉េខាងត្បូង និងPARTNERS REALTYប្រទេសចិនបានជួនផ្លាក់ជូនពរដល់ Morgan ក្នុងនាមម្ចាស់ក្រុមហ៊ុនបរទេសនិងបានជូនពរដ៏ល្អបំផុតដល់ Morgan ។

លោកឌិងយ៉ុងជុនប្រធានក្រុមហ៊ុនម៉ូហ្គិនគ្រុប បានទទួលយកនូវការជូនពរពីម្ចាស់វិនិយោគិនហើយបានមានប្រសាសន៍ថាសមិទ្ធិផលដ៏អស្ចារ្យនៃMogan Towerសព្វថ្ងៃនេះគឺមិនអាចកាត់ផ្តាច់បានពីការគាំទ្ររបស់សំណាកម្ចាស់សហគ្រាស នឹងអ្នកវិនិយោគ ។នៅក្រោមការគាំទ្របែបនេះ បានធ្វើអោយម៉ូហ្គេនមានកំលាំងចិត្ត មានទំនុកចិត្ត បានជំនះរាល់ការលំបាកនិងអាចបញ្ចប់ការសាងសង់តាមការកំណត់។ Morganសង្ឈឹមថានឹងថ្លែងអំណគុណដល់អ្នកគាំទ្រទាំងអស់ ជាមួយនឹងសកម្មភាពជាក់ស្តែងនៃការបញ្ជប់ការសាងសង់អគារ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់សហគ្រាស នឹងអ្នកវិនិយោគដែលបានយកចិត្តទុកដាក់ និងជួយដល់ក្រុមហ៊ុន Morgan ក្នុងកំឡុងពេលនេះ។ 

ចាប់តាំងពីការបុកគ្រឹះនៃMorgan Tower នៅខែសីហាឆ្នាំ ២០១៨រហូតដល់បានបញ្ចប់ ៤៨ ជាន់អស់រយះពេល ២៨ ខែហើយវាបានផ្តល់នៅចម្លើយដ៏ល្អឥតខ្ចោះដល់ម្ចាស់វិនិយោគិននិងដៃគូអាជីវកម្មជាច្រើន។

Morgan ជឿជាក់ថាសកម្មភាពជាក់ស្តែងគឺជាពាក្យដែលមានឥទ្ធិពលបំផុត ដោយទទូចឱ្យបកស្រាយគោលគំនិតជាមួយនឹងសកម្មភាពប្រកបដោយប្រសិទ្ធភាព និងមើលឃើញពីភាពរឹងមាំប្រកបដោយគុណភាពខ្ពស់។ ស្ថិតក្រោមបរិយាកាសពិសេសនៃការរីករាលដាលនៃជំងឺcovid 19 ឆ្នាំ ២០២០ Morgan បានទប់ទល់នឹងហានិភ័យនៃការរីករាលដាលនៃជំងឺcovid 19 សម្ភារសំណង់ខ្វះខាត ថ្លៃពលកម្មកើនឡើង និងការលំបាកក្នុងការសាងសង់ក្នុងរដូវវស្សា ហើយបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវឌ្ឍនភាពនៃសំណង់និងស្តង់ដារសំណង់ហើយខិតខំធ្វើឱ្យសំណង់នឹងផលិតផលល្អបំផុតតាមស្តង់ដាដ៏តឹងរឹង។

ម៉ូហ្គិនសង្ឃឹម Morgan Tower នឹងបញ្ជប់ការសាងសង់បានយ៉ាងជោគជ័យ ក្នុងពេលដំណាលគ្នានេះដែរក្រុមហ៊ុនត្រៀមនឹងប្រគល់ជូននៅអគារការិយាល័យ ភាពរុងរឿងនៃអាជីវកម្មនាពេលអនាគតរបស់រាជធានីភ្នំពេញបានចាប់ផ្តើមលេចចេញជារូបរាង។

Morgan Towerជាស្ថាបត្យកម្មដែលទទួលបានពានរង្វាន់មាសពី LEED អន្តរជាតិ - ដែលជាកន្លែងសម្គាល់អាជីវកម្មអន្តរជាតិនៅកម្ពុជាមានទីតាំងស្ថិតនៅកោះពេជ្រ CBDនៃរាជធានីភ្នំពេញ ។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច“ ត្បូងពេជ្រមាសនិងប្រាក់” អគារនេះមានចម្ងាយតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីច្រកចូលកោះនរា នៅតំបន់សេដ្ឋកិច្ចថ្មីចក្ខុវិស័យយុទ្ធសាស្ត្រដ៏លេចធ្លោរបស់ម៉ូហ្គិនប្រមូលធនធានអន្តរជាតិ ដែលមានគុណភាពខ្ពស់ វាជាកាតមាសមួយផ្សេងទៀតសម្រាប់អាជីវកម្មលំដាប់ខ្ពស់របស់ប្រទេសកម្ពុជាដែលចិញ្ចឹមបីបាច់ការអភិវឌ្ឍន៍សហគ្រាសកម្ពុជាក្នុងយុគសម័យថ្មី។

អគារនេះត្រូវបានធ្វើឡើងយ៉ាងប្រណីតជាមួយនឹងសាលទទួលភ្ញៀវដែលមានកំពស់ ១២ ម៉ែត្រ ជាន់នីមួយៗកំពស់ ៣.៩ ម៉ែត្រនិងមានជណ្តើរយន្តល្បឿនលឿនចំនួន ១៥ គ្រឿងដែលពីជាន់ក្រោមទៅដល់ជាន់ដំបូលអស់30វិនាទី ។កន្លែងការិយាល័យដំបូងមានអុកស៊ីសែនគ្រប់គ្រាន់ ផ្ទៃខាងក្រៅ បានតម្លើងដោយកញ្ចក់ប្រហោងប្រភេទ LOW-E ដែលស្រោបដោយថ្នាំកូដវិទ្យុកម្មទាប ជាមួយនឹងបន្ទះអាលុយមីញ៉ូមបញ្ឈរ ហើយមានប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់កណ្តាលពេញលេញជាមួយនឹងថាមពលសន្សំសំចៃដ៏វៃឆ្លាតដែលបង្កើតទីធ្លាដែលមានសីតុណ្ហភាពថេរអុកស៊ីសែនថេរ។រចនាសម្ព័ន្ធស៊ុមការិយាល័យដែលអាចផ្តាច់បាន និងមានប្រព័ន្ធការិយាល័យឆ្លាតវៃ ចំនួន ១៨ បំពេញសេចក្តីត្រូវការរបស់សហគ្រាសគ្រប់វិស័យ។

អគារ Morgan Tower ផ្តល់នូវទីតាំងអាជីវកម្មដំបូងគេចំនួន ៤,០០០ ម៉ែត្រការ៉េសម្រាប់អ្នកជំនួញអន្តរជាតិរួមទាំង ស្កាយបារនៅជាន់ខាងលើ ភោជនីយដ្ឋានសិល្បៈMichelinដ៏ប្រណីត អាងហែលទឹក Infinity ចំណត់ឧទ្ធម្ភាគចក្រ ការិយាល័យប្រធាននិងរដ្ឋបាលដ៏ទំនើប រួមជាមួយការគ្រប់គ្រងដោយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រតិបត្តិការដ៏ល្បីល្បាញលើពិភពលោក បង្កើតរង្វង់វរជនអាជីវកម្មលំដាប់ពិភពលោកជាមួយនឹងសេវាកម្មផ្តាច់មុខដែលលើសពីស្តង់ដារអន្តរជាតិ។

សេវាគ្រប់គ្រងរបស់ MORGAN TOWER ដឹកនាំដោយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រតិបត្តិការដ៏ល្បីល្បាញលើពិភពលោកដែលមានប្រវត្តិជាង 200 ឆ្នាំមកហើយ ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងការិយាល័យលំដាប់ខ្ពស់និងទាក់ទាញការវិនិយោគទូទាំងពិភពលោក រហូតមកដល់ពេលនេះមានក្រុមហ៊ុនអន្តរជាតិជាង ១០ដែលមានចិត្តចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនឹងត្រៀមចូលជាផ្លូវការ។

បន្ថែមលើនេះសាលតាំងពិព័រណ៍ផែនកាការអភិវឌ្ឍន៍កម្ពុជានិងមជ្ឈមណ្ឌលសេវាកម្មសហគ្រិនភាពនៅរាជធានីភ្នំពេញដំបូងដែលផ្តួចផ្តើមដោយក្រុមហ៊ុនម័រហ្គ្រីនគ្រុបកំពុងដំណើរការសាងសង់ហើយត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅខែមីនាឆ្នាំ ២០២១ ហើយនឹងផ្តល់សេវាកម្មដ៏មានឥទ្ធិពលសម្រាប់សហគ្រាសដែលតាំងលំនៅ ។

ម៉ូហ្គិនរួមជាមួយរដ្ឋាភិបាល ទីភ្នាក់ងារច្បាប់ល្បីឈ្មោះលំដាប់អន្តរជាតិ និងទីភ្នាក់ងាគណនេយ្យ ដើម្បីផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ជំនាញគ្រប់គ្រងអាជីវកម្មដែលចាំបាច់ជាច្រើនរួមមានកិច្ចការរដ្ឋបាល សវនកម្មហិរញ្ញវត្ថុ ទីប្រឹក្សាច្បាប់និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវ

លើសពីនេះទៀត Morgan សហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុល្បីល្បាញលំដាប់អន្តរជាតិ ជាមួយធនាគា អ្នកវិនិយោគិនល្បីល្បាញ ផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យសកម្មនិងសេវាកម្មការវិនិយោគហិរញ្ញប្បទានសហគ្រាស។ នឹងផ្តល់ដើមទុនសម្រាប់សហគ្រាសច្នៃប្រឌិត សហគ្រាសអ៊ិនធឺណិតដែលចូលមកតាំងទីនៅ Morgan Towerនិងជួយសហគ្រាសឱ្យចូលក្នុងការអភិវឌ្ឍហិរញ្ញប្បទានទីផ្សារមូលធនអន្តរជាតិឈរនៅជួរមុខនៃឧស្សាហកម្ម។

អគារ Morgan Tower ដែលមានគុណភាពលេចធ្លោនិងប្លែកអស្ចារ្យទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនពីទូទាំងពិភពលោកនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្មវរជនរបស់ទីក្រុង។ ការបញ្ចប់គម្រោងតាមការគ្រោងទុកមិនត្រឹមតែជាសមិទ្ធិផលពេញលេញជាដំណាក់កាលប៉ុណ្ណោះទេប៉ុន្តែក៏ជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃអាជីវកម្មអន្តរជាតិរបស់កម្ពុជាផងដែរ! អគារ Morgan Tower នឹងត្រៀមប្រគល់ជូនអគារការិយាល័យនៅឆ្នាំ ២០២១។ រូបភាពដ៏អស្ចារ្យនិងរុងរឿងរបស់រាជធានីភ្នំពេញត្រូវបានលាតត្រដាង។ អគារ Morgan Tower នឹងស្វាគមន៍ការចូលរួមរបស់ក្រុមហ៊ុនល្បី ៗ មកពីជុំវិញពិភពលោកជាមួយនឹងចក្ខុវិស័យទូលំទូលាយនិងភាពខ្លាំងក្លា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អគារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង