Yearendyearend1140x150

ប្រទេសជប៉ុនគ្រោងនឹងប្រកាសអាសន្ននៃCovid-19នៅទីក្រុងតូក្យូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធនេះថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសអាសន្ននៃបញ្ហា Covid-19 នៅទីក្រុងតូក្យូរហូតដល់ថ្ងៃទី ២២ ខែសីហា នៅពេលការឆ្លងបានកើតឡើងនៅក្នុងទីក្រុង ជាកន្លែងដែលព្រឹត្តិការណ៍អូឡាំពិកគ្រោងនឹងបើកនៅប្រហែល ២ សប្តាហ៍។

រដ្ឋាភិបាលក្រុងតូក្យូបានរាយការណ៍ករណីថ្មីនៃ Covid-19 ចំនួន ៩២០ ករណីកាលពីថ្ងៃពុធ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែឧសភា បន្ទាប់ពីការឆ្លងនៃរលកទី ៤ នៅប្រទេសជប៉ុន។

នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តចុងក្រោយនៅថ្ងៃព្រហស្បតិ៍ទាក់ទងនឹងខេត្តទាំង ១០ រួមមាន ទីក្រុងតូក្យូនិងអូសាកា បន្ទាប់ពីរដ្ឋដែលដាក់ក្នុងគ្រាអាសន្នផុតកំណត់នៅថ្ងៃអាទិត្យនេះ។

លោកបាននិយាយថា វិធានការណ៍ទាក់ទងនឹងអូគីណាវ៉ា ដែលជាកន្លែងមានស្ថានភាពអាសន្នពេញលេញក៏នឹងត្រូវបានសំរេចផងដែរកាលពីថ្ងៃព្រហស្បតិ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង