Cct850x100 1
1800px x h300px kh

វ៉ាក់សាំងស៊ីណូហ្វាមចំនួន១លានដូស បានមកដល់កម្ពុជាហើយ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
វ៉ាក់សាំងដែលមកដល់នាព្រឹកនេះ 

ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូហ្វាម (sinopharm) ចំនួន១លានដូសដែលកម្ពុជាបញ្ជាទិញពីភាគីចិន បានមកដល់កម្ពុជាហើយនាព្រឹកថ្ងៃទី៦ កក្កដានេះ។

វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទស៊ីណូហ្វាម របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូស ត្រូវបានដឹកមកកម្ពុជាហើយ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៤៦,០០ ភាគរយហើយ បើធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕

ពាក្យទាក់ទង: វ៉ាក់សាំង
Khcct banner

អត្ថបទទាក់ទង