Yearendyearend1140x150

សម្តេចហ៊ុន សែន៖ការដករដ្ឋមន្រ្តី៤រូប គឺមិនមែនដោយសារសមត្ថភាព តែដោយសារវ័យចំណាស់

នយោបាយ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
សម្តេចហ៊ុន សែន ថ្លែងនៅក្នុងវិមានរដ្ឋសភា នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២០។

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាជាតិបានអនុម័តផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្មីនៃគណៈរដ្ឋមន្រ្តីកម្ពុជាដែលមានការផ្លាស់ប្តូររដ្ឋមន្រ្តី៤រូបចេញពីដំណែង សម្តេចហ៊ុន សែន បានគូសបញ្ជាក់ពីមូលហេតុនៃការដកចេញនេះថា ដោយសារតែរដ្ឋមន្រ្តីទាំង៤រូបមានវ័យចំណាស់ដែលត្រូវការការសម្រាកច្រើន។

នៅក្នុងសន្និសីទសារព័ត៌នៅវិមានរដ្ឋសភាក្រោយកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាជាតិនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចហ៊ុន សែន បានអះអាងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីទាំង៤រូបនេះ មិនមែនដោយសារតែពួកគេអត់មានសមត្ថភាពនោះទេ ពោល គឺពួកគេមានសមត្ថភាព។ ប៉ុន្តែវ័យរបស់ពួកគេមិនអនុញ្ញាតឱ្យបន្តការងារច្រើនទៀតបានឡើយ។ ពួកគេត្រូវការពេលវេលាច្រើនសម្រាប់សម្រាកដើម្បីសុខភាពរបស់ពួកគេ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីដែលត្រូវបានដកចេញពីដំណែងទាំងនេះ គឺលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មកា និង សាសនា លោកត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ។ រដ្ឋមន្រ្តីទាំង៤រូប ត្រូវបានសម្តេចហ៊ុន សែន សម្រេចតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស។

ជំនួសមកវិញ សម្តេចហ៊ុន សែន បានតែងតាំងលោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មកា និង សាសនា និង លោកព្រុំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានរក្សាតែងតាំងលោកចម ប្រសិទ្ធជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលទើបកែឈ្មោះពីក្រសួងឧស្សាហកម្ម និង សិប្បកម្ម៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង