Cct850x100 1
1800px x h300px kh

កម្ពុជានាំចេញអង្ករប្រមាណ២៨ម៉ឺនតោនទៅកាន់ផ្សារអន្តរជាតិ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករប្រមាណ២៨ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ បានធ្លាក់ចុះ ២៩ភាគរយ។ ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ កម្ពុជា បាននាំចេញអង្ករ ជិត ៤០ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានចុះផ្សាយ។

របាយការណ៍ នាំចេញកសិផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ទិសដៅ នៃការនាំចេញអង្ករ គឺប្រទេសចិនជាង ១៤ម៉ឺនតោន,សហភាពអឺរ៉ុប ជាង ៦ម៉ឺនតោន,តំបន់អាស៊ានជាង ២ម៉ឺនតោន និងប្រទេសដទៃជាង ២ម៉ឺនតោន។ ក្នុងនោះ ការនាំចេញ អង្ករក្រអូបគ្រប់ប្រភេទប្រមាណ ១៩ម៉ឺនតោន។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់លើហ្វេសប៊ុកផ្ទាល់របស់ខ្លួនថា ការនាំចេញកសិផលសរុប ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ កើនឡើង ៨៤,៦៤ភាគរយ។ ក្នុងនោះកសិផល ក្រៅពីអង្ករកើនឡើង ១០៧,១៦ភាគរយ។ រីឯការនាំចេញអង្ករ បានថយចុះ ២៩,៤៧ភាគរយ។

សូមជម្រាបថារយៈពេល ៦ខែ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ប្រមាណ ៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានចំណូលជាង ២ពាន់លានដុល្លារ។ ក្នុងនោះចំណូលពីការនាំចេញអង្ករ សរុបជាង ២៣លានដុល្លារ។ រីឯ ចំណូលពីការនាំចេញស្រូវ សរុបជាង ២៧៩លានដុល្លារ។ ដោយឡែក ចំណូលសរុបនៃការនាំចេញកសិផល ក្រៅពីស្រូវ-អង្ករ មានចំនួនជាង ២លានដុល្លារ៕

Khcct banner

អត្ថបទទាក់ទង