Yearendyearend1140x150

ប្រទេសកាតាកំពុងពិនិត្យនិងសិក្សាពីការហោះហើរឡើងវិញរបស់ក្រុមហ៊ុនQatar Airlineជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រទេសកាតាកំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការហោះហើរជាមួយកម្ពុជាឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ បន្ទាប់ពីត្រូវបានផ្អាកការហោះហើរជាមួយកម្ពុជាអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។ ការសិក្សាពីលទ្ធភាពហោះហើរឡើងវិញនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឡើងវិញ។ នេះជាការលើកឡើងរបស់ឯកអគ្គរាជទូត កាតា(Qatar) ក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនេះ សម្ដេច ហ៊ុន សែន បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឲ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប មកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។

ឯកអគ្គរដ្ឋទូត បានលើកឡើងថា កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ។

គួរបញ្ជាក់ថា Qatar Airways បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួនមកកាន់ទីក្រុងភ្នំពេញក្នុងខែកុម្ភៈ ឆ្នាំ ២០១៣ ហើយបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍មជ្ឈឹមបូព៌ាដំបូងគេដែលដំណើរការជើងហោះហើរត្រង់មកកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់ហោះហើរជារៀងរាល់ថ្ងៃរវាងទីក្រុងដូហា និងភ្នំពេញ ប៉ុន្តែបានផ្អាកដោយសារជំងឺរាតត្បាតកូវីដ-19 ។

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានបញ្ឈប់ជើងហោះហើរត្រង់មកកាន់ទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ ២០២០ ប៉ុន្តែយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុននៅតែបន្តហោះហើរជាធម្មតា។ ក្រុមហ៊ុនអាកាសចរណ៍នេះបានចាប់ផ្តើមជើងហោះហើរត្រង់ទៅកាន់ព្រះរាជាណាចក្រក្នុងគោលបំណងភ្ជាប់ប្រទេសជាមួយនឹងគោលដៅជាច្រើនផ្សេងទៀតនៅទូទាំងអឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក អាមេរិកខាងជើង និងអាមេរិកខាងត្បូង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង