Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ “យើងមិនខ្លាចនឹងចំណាយលើសម្ភារការពារក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩”

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេចថ្លែងក្នុងសន្និសិទសារព័ត៌មាននៅវិមានរដ្ឋសភា នាថ្ងៃទី៣០ មីនានេះ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្លាចនឹងចំណាយលើសម្ភារដើម្បីការពារក្រុមគ្រូពេទ្យ និងមិនខ្លាចក្នុងការបង្កើនចំណាយដល់ក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ ឲ្យមានសុខភាពល្អ។ នេះបើតាមការថ្លែងរបស់សម្តេចហ៊ុន សែន ក្នុងសន្និសិទសារព័ត៌មានពិសេសនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ មីនានេះ។

ក្នុងឋានៈជាអគ្គមេបញ្ជាការ និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្លាចនឹងចំណាយលើសម្ភារការពារក្រុមគ្រូពេទ្យ និងមិនអនុញ្ញាតឲ្យមានការកើតឡើងការឆ្លងជំងឺកូវីដ-១៩ ចំពោះគ្រូពេទ្យកម្ពុជា ដូចករណីឆ្លងគ្រូពេទ្យនៅប្រទេសដទៃ ដោយសារតែកំហុសខ្វះសម្ភារនោះទេ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាឧបត្ថម្ភសម្ភារពេទ្យ និងអាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់បន្ថែមទៀត ដល់ក្រសួងសុខាភិបាល។ នេះជាការបញ្ជាទិញរបស់សម្តេចបន្ថែមទៅលើអ្វីដែលក្រសួងសុខាភិបាលស្តុកទុក ព្រោះសង្គេតឃើញថាក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ ត្រូវការបញ្ចេញប្រើប្រាស់រាល់ថ្ងៃ។

ជាមួយគ្នានោះ សម្តេចក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណដល់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងយុទ្ធនាការប្រឆាំងជំងឺឆ្លងកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង