Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

រដ្ឋមន្ត្រី៤រូប ត្រូវរដ្ឋសភាកម្ពុជាបោះឆ្នោតដកចេញពីតំណែង

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
សម្តេចហ៊ុន សែន ក្នុងកិច្ចប្រជុំរដ្ឋសភានៅថ្ងៃទី៣០ មីនា ឆ្នាំ២០២០។

ភ្នំពេញ៖ រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនានេះ បានសម្រេចអនុម័តផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្មីនៃគណៈរដ្ឋមន្រ្តីកម្ពុជាដែលស្នើធ្វើការផ្លាស់ប្តូររដ្ឋមន្រ្តី៤រូបចេញពីដំណែងដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន។

រដ្ឋមន្រ្តីដែលត្រូវបានដកចេញពីដំណែងទាំងនេះ គឺលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មកា និង សាសនា លោកត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ។ រដ្ឋមន្រ្តីទាំង៤រូប ត្រូវបានសម្តេចហ៊ុន សែន សម្រេចតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស។

ជំនួសមកវិញ សម្តេចហ៊ុន សែន បានតែងតាំងលោកកើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មកា និង សាសនា និង លោកព្រុំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានរក្សាតែងតាំងលោកចម ប្រសិទ្ធជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលទើបកែឈ្មោះពីក្រសួងឧស្សាហកម្ម និង សិប្បកម្ម។

សូមបញ្ជាក់ថា កាលពីអាណត្តិមុន សម្តេចហ៊ុន សែន ក៏បានធ្វើការរុះរើគណៈរដ្ឋមន្រ្តីពាក់អាណត្តិដូចគ្នានេះដែរ។ កាលណោះ មានការផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួនដែរ រួមមាន លោកប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោកហោ ណាំហុង លោកអូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ លោកស៊ុន ចាន់ថុល មកកាន់ក្រសួងសាធារណការ និង ដឹកជញ្ជូន លោកត្រាំ អ៊ីវតឹក ទៅកាន់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា សុផារ៉ា មកកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោកហ៊ឹម ឆែម ទៅកាន់ក្រសួងធម្មការ និង សាសនា លោកវេង សាខុន ឡើងមកធ្វើជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែក លោកអ៊ុក រ៉ាប៊ុន តែងតាំងជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ និង លោកប៉ាន សូរស័ក្តិ ឡើងធ្វើជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង