Yearendyearend1140x150

អាជីវករផ្សារ«បឹងកេងកង»ចំនួន២៤៦នាក់វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
បម្រាបហាមមិនឱ្យមានការចេញចូលនៅបរិវេណផ្សារបឹងកេងកង 

ភ្នំពេញ៖ អាជីវករលក់ដូរនៅផ្សារបឹងកេងកងចំនួន២៤៦នាក់ ក្នុងចំណោមអ្នកលក់ដូរចំនួន១១២១នាក់ផ្សេងទៀត បានធ្វើតេស្តរកឃើញថាមានវិជ្ជមានកូវីដ១៩ ខណៈពេលនេះផ្សារត្រូវបានបិទជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ។

ប្រធានផ្សារបឹងកេងកង លោក ឯក និមល ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បន្ទាប់ពីការធ្វើតេស្តត្រូវបានបញ្ចប់កាលពីថ្ងៃទី ២៨ គឺបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤៦នាក់ ក្នុងចំណោមអាជីវករលក់ដូរចំនួន១១២១នាក់ផ្សេងទៀត។ លោកបានអះអាងថា មកទល់ពេលនេះខាងអាជ្ញារធរអាចគ្រប់គ្រងស្ថានការណ៍បាន ដោយបានបិទខ្ទប់ផ្សារចំនួន១៤ថ្ងៃ និងបានតេស្តរកឃើញអ្នកពាក់ព័ន្ធបានចំនួន២៤៦នាក់។

ចំពោះអ្នកដែលនៅជុំវិញផ្សារ គឺខាងអនុគណៈកម្មការស្រាវជ្រាវនឹងធ្វើការបន្តលើរឿងនេះ ប្រសិនបើមានករណីអ្នកនៅជុំវិញផ្សារវិជ្ជមានកូវីដ នោះគេនឹងជម្រាបជូនឱ្យដឹង ដោយសារតែខាងខណៈកម្មការផ្សារ គឺធ្វើការគ្រប់គ្រងតែអាជីវករលក់ដូរតែប៉ុណ្ណោះ។

សូមជម្រាបជូនថា អាជ្ញាធរខណ្ឌបឹងកេងកងកាលពីថ្ងៃទី ២៨ ខែមិថុនានេះបាន សម្រេចបិទផ្សារ និងបរិវេន ជុំវិញផ្សារបឹងកេងកងជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករ និងពលរដ្ឋខ្ទង់រយនាក់ មានវិជ្ជមានកូវីដ១៩។

ដោយឡែក នៅបរិវេណជុំវិញផ្សារបឹងកេងកង ត្រូវបានអាជ្ញាធរដាក់របាំងបិទផ្លូវ មិនឱ្យធ្វើចរាចរចេញចូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង