Yearendyearend1140x150

រកឃើញកម្មកររោងចក្រJHចំនួន២៣៧នាក់វិជ្ជមានកូវីដនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ សម្ព័ន្ធសហជីពចលនាកម្មករ

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំឱ្យក្រុមគ្រូពេទ្យ TYDA មកយកសំណាកកម្មកររោងចក្រ JH ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចំនួន ៨១៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន ២៣៧នាក់។ នេះបើតាមសម្ព័ន្ធសហជីពចលនាកម្មករ។

សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើបានចំនួនជាង ៩០នាក់ រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង