Yearendyearend1140x150

ជំនួយលោក Jack Ma ចំនួន២ម៉ឺនឈុត បានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជានៅព្រឹកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន២ម៉ឺន និងសំភារៈផ្សេងទៀត ដែលជាជំនួយរបស់ លោកជេក ម៉ា (Jack Ma) ដែលផ្តល់ជូនកម្ពុជា បានប្រគល់ជូន ក្រសួងសុខាភិបាលនៅព្រឹកនេះ។

កម្មវិធីប្រគល់ និងទទួល បានរៀបចំឡើងដោយមានការចូលរួមពី លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និង លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។

លោកមហាសេដ្ឋីចិនដែលគេស្គាល់ជាច្រើននោះគឺ ជេក ម៉ា (Jack Ma) ដែលជាអ្នកបង្កើតក្រុមហ៊ុនអេឡិកត្រូនិកយក្យ អាលីបាបា Alibaba នៅថ្ងៃទី២១ ខែមីនានេះ បាននិយាយក្នុងប្រព័ន្ធបណ្ដេញសង្គម Twitter ថា «តោះអាស៊ី!!!យើងនឹងបរិច្ចាគសំភារៈបន្ទាន់ ដែលមានម៉ាសចំនួន ១លាន៨សែន(១ ៨០០ ០០០ម៉ាស) ឧបករណ៍ធ្វើតេស្ត ចំនួន២សែន១ម៉ឺន(២១០ ០០០), ឈុតការពារ ចំនួន ៣ម៉ឺន៦ពាន់ (៣៦ ០០០), រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅ) ទៅប្រទេសអាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា។ ការផ្តល់ជូនរហ័សមិនងាយស្រួលទេប៉ុន្តែយើងនឹងធ្វើវាបាន! » ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង