Yearendyearend1140x150

សារព័ត៌មានចិន៖​ ជនជាតិចិនរកស៊ីល្បែងតាមអនឡាញត្រឡប់មកកម្ពុជា ក្រោយហ្វីលីពីនបិទ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មានលេងអនឡាញជនជាតិចិនជាច្រើនបានរាយការណ៍ថា នៅក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត មានការលេងល្បែងតាមអនឡាយឡើងវិញជាបន្តបន្ទាប់។

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានដាក់កម្រិតតម្រូវអោយអាជីកម្មល្បែងតាមអនឡាញផ្អាកបណ្តោះអាសន្ន ហើយក្រុមហ៊ុនល្បែងអនឡាញមួយចំនួនបានចាប់ផ្តើម “ដកខ្លួន” ពីហ្វីលីពីនត្រលប់មកប្រទេសកម្ពុជាវិញ។នេះបើតាមការចុះផ្សាយរបស់សារព៏ត៌មានភាសាចិនមួយចំនួន។

បុគ្គលិកក្រុមហ៊ុនល្បែងអនឡាញមួយរូបគឺ លោកXiao Wang (ឈ្មោះហៅក្រៅ) បានប្រាប់សារព៏ត៌មានភាសាចិនមួយថា កាលពីមុនគាត់បានធ្វើការឱ្យក្រុមហ៊ុនល្បែងអនឡាញមួយនៅក្រុងព្រះសីហនុ កាលពីឆ្នាំមុនបន្ទាប់ពីកម្ពុជាបញ្ឈប់ការលេងល្បែងតាមអនឡាញ ក្រុមហ៊ុនបានផ្លាស់ទីទៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ប៉ុន្តែដោយដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ និយតករត្រួតពិនិត្យការលេងល្បែងប្រទេសហ្វីលីពីន បានបញ្ជាឱ្យក្រុមហ៊ុនល្បែងតាមអនឡាញផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ដូច្នេះក្រុមហ៊ុនចាប់ផ្តើមផ្លាស់ទីមកក្រុងព្រះសីហនុវិញ។

លោកXiao Wang បានឲ្យដឹងថា មានបុគ្គលិករួមការងារជាច្រើនដែលបានតាមក្រុមហ៊ុននេះត្រឡប់មកកម្ពុជាវិញ ក្រុមហ៊ុនក៏បានចាប់ផ្តើមជ្រើសរើសបុគ្គលិកនៅក្រុងព្រះសីហនុរួចហើយ ដើម្បីធ្វើការរៀបចំត្រៀមទុកជាមុន ឥឡូវនេះក្រុមហ៊ុនរបស់លោកបានប្តូរទៅតំបន់កាស៊ីណូមួយកន្លែងនៅក្រុងព្រះសីហនុ។

យោងតាមការចុះផ្សាយរបស់សារព៏ត៌មានភាសាចិនបានឲ្យដឹងថា នៅថ្ងៃទី២៤ មានជនជាតិចិនចំនួន១៧៤នាក់ដែលរស់នៅប្រទេសហ្វីលីពីនបានចូលមកកម្ពុជា ហើយបានធ្វើដំណើរទៅកាន់ក្រុងបាវិតខេត្តស្វាយរៀង ពួកគេទាំងអស់គ្នាសុទ្ធតែធ្វើការនៅក្រុមហ៊ុនល្បែងអនឡាញរបស់ហ្វីលីពីន ប៉ុន្តែបានចូលមកប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុនបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ហើយពួកគេទាំង ១៧៤នាក់ត្រូវបានអជ្ញាធរកម្ពុជាដាក់ដោយឡែក ដើម្បីតាមដានសុខភាព។

ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរកម្ពុជាដែលបានដាក់ឱ្យជនជាតិចិន១៧៤នាក់មកពីហ្វីលីពីន ឱ្យនៅដោយឡែក ដើម្បីតាមសុខភាព។ស្ថានទូតចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ។ស្ថានទូតចិនបញ្ចាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងរឹតបន្តឹងការពារការរីករាលដាលនៃជំងឺកូវិដ១៩នេះ ពួកយើងគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរកម្ពុជាដែលបានដាក់ឱ្យជនជាតិចិន១៧៤នាក់មកពីហ្វីលីពីន ឱ្យនៅដោយឡែក ដើម្បីតាមដានកូវីដ១៩។

ទាក់ទងនឹងអ្នកលេងអ៊ីនធើណេតថ្មីៗនេះដាក់ការសង្ស័យថា ជនជាតិចិនចំនួន១៧៤នាក់គឺជាអ្នកលេងល្បែងតាមអ៊ីនធើណេតវិញ ស្ថានទូតចិន និងការិយាល័យសហប្រតិបត្តិការអនុវត្តច្បាប់របស់ប្រទេសចិននិង កម្ពុជាកំពុងយកចិត្តទុកដាក់បំផុតចំពោះរឿងនេះ ហើយពួកយើងកំពុងធ្វើការស្រាវជ្រាវប្រវត្តិអ្នកដែលសង្ស័យជាប់ពាក់ព័ន្ធនឹងល្បែងតាមអ៊ីនធើណេតនេះផងដែរ នៅពេលដែលស្រាវជ្រាវច្បាស់លាស់ហើយ នឹងធ្វើការបង្ក្រាបដោយអនុវត្តទៅតាមច្បាប់របស់ប្រទេសយើងទាំងពីរ។

គួរបញ្ជាក់ថា ចាប់តាំងពីរាជរដ្ធាភិបាលនៃប្រទេសកម្ពុជា ប្រកាសបិទការលេងល្បែងតាមអនឡាញរួចមក ស្ថាប័នអនុវត្តច្បាប់របស់ប្រទេសចិន និងកម្ពុជា បានធ្វើការបង្ក្រាបកន្លែងលេងល្បែងអនឡាញជាញឹកញាប់ ហើយបានបង្ក្រាបយ៉ាងខ្លាំងចំពោះអ្នកលេងល្បែងអនឡាញដែលមានភាពក្រអឺតក្រទម។ជំហានបន្ទាប់នេះ ភាគីទាំងពីរនឹងផ្តោតការយកចិត្តទុកដាក់លើការបង្ក្រាបអ្នកនៅពីក្រោយនៃល្បែងស៊ីសងតាមអ៊ីនធឺណិតនេះ។

ស្ថានទូតចិនបញ្ជាក់ដូច្នោះថា “ពួកយើងជឿជាក់ថាក្រោមការបង្ក្រាបរួមគ្នារបស់ប៉ូលីសនៃប្រទេសទាំងពីរ ក្តីសុបិនរបស់អ្នកលេងល្បែងតាមអ៊ីនធឺណេតដែលសង្ឃឹមថា ការលេងល្បែងតាមអ៊ីនធឺណេតនៅកម្ពុជានឹងមានឡើងវិញនោះនឹងត្រូវសាបសូន្យ ហើយអ្វីដែលរង់ចាំពួកគេនោះគឺ ការទទួលទណ្ឌកម្មតាមផ្លូវច្បាប់”។

យោងតាមសារព័ត៌មាន Global Newsបានផ្សាយថា និយតករត្រួតពិនិត្យឧស្សាហកម្មល្បែងអនឡាយរបស់ប្រទេសហ្វីលីពីន បានបញ្ជាឱ្យប្រតិបត្តិករល្បែងអនឡាយបញ្ឈប់រាល់ប្រតិបត្តិការទាំងអស់ រួមទាំងសកម្មភាពធ្វើការនៅតាមផ្ទះ ប្រតិបត្តិការទាំងនេះត្រូវបញ្ឈប់បណ្តោះអាសន្នចាប់ពីម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។ បើក្រុមហ៊ុនបំពានលើការដាក់កំហិត នឹងត្រូវលុបចោលអាជ្ញាបណ្ណអាជីវកម្ម ហើយនឹងប្តឹងប៉ូលីសឲ្យដោះស្រាយ។

ក្នុងអំឡុងពេលនេះ មានលេងអនឡាញជនជាតិចិនជាច្រើនបានរាយការណ៍ថា នៅក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត មានការលេងល្បែងតាមអនឡាយឡើងវិញជាបន្តបន្ទាប់។ យោងតាមការរាយការណ៍របស់សារព៍ត៌មានភាសាចិនបានឲ្យដឹងថា មានការត្រឡប់មកវិញនៃការលេងល្បែងតាមអនឡាយនៅតំបន់ប្រមូលផ្តុំកាស៊ីណូនៅខេត្តព្រះសីហនុ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ គឺមានកាន់តែច្រើនឡើងៗ មនុស្សជាច្រើនបានត្រឡប់មកវិញជាមួយឥវ៉ាន់វ៉ាលីនៅពេលយប់។

ទោះជាយ៉ាងណាក៏ដោយ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ត្រូវបានពង្រឹងឥតឈប់ឈរ ក្រោមប្រតិបត្តិការដ៏ខ្លាំងក្លានេះ ទោះបីជាល្បែងតាមអនឡាយត្រឡប់មកកម្ពុជាវិញក៏ដោយ គេប៉ាន់ស្មានថាអាជីកម្មល្បែងអនឡាញនៅកម្ពុជាមិនអាចរស់ឡើងវិញទេ៕

យោងតាមការរាយការណ៍របស់សារព៍ត៌មានភាសាចិនបានឲ្យដឹងថា មានការត្រឡប់មកវិញនៃការលេងល្បែងតាមអនឡាយនៅតំបន់ប្រមូលផ្តុំកាស៊ីណូនៅខេត្តព្រះសីហនុ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ គឺមានកាន់តែច្រើនឡើងៗ មនុស្សជាច្រើនបានត្រឡប់មកវិញជាមួយឥវ៉ាន់វ៉ាលីនៅពេលយប់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង