Yearendyearend1140x150

ស្ថានទូតកម្ពុជាឱ្យនិស្សិតខ្មែរនៅអាមេរិកពន្យារពេលត្រឡប់មកស្រុកកំណើត

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

កម្ពុជា៖ ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់សិស្ស-និស្សិតកម្ពុជាទាំងអស់ ពន្យារពេលជាបណ្តោះអាសន្នក្នុងការធ្វើដំណើរត្រឡប់មកមាតុប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា និងបង្ការហានិភ័យខ្ពស់នៃការធ្វើដំណើរតាមយន្តហោះ។

តាមរយៈសេចក្ដីអំពាវនាវ ដែលចេញកាលពីថ្ងៃទី ២៥ មីនា ឆ្នាំ ២០២០ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលពុំមានផែនការជម្លៀសសិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមបណ្ដាប្រទេសនានាឡើយ ដូច្នេះស្ថានទូតកម្ពុជា បានធ្វើការស្នើសុំដល់សិស្ស និស្សិតកម្ពុជាទាំងអស់ពន្យាពេលក្នុងការធ្វើដំណើរវិលត្រឡប់មកមាតុប្រទេសវិញរហូតដល់មានការជូនដំណឹងជាថ្មី។

ចំពោះសិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា ឬសាលាបិទទ្វារ ហើយបានរៀបចំរួចរាល់ក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ស្ថានទូតកម្ពុជាស្នើពន្យាពេលជាបណ្ដោះអាសន្ន។ ចំណែកសិស្ស និស្សិត ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ត្រូវបន្តសិ្ថតនៅតាមទីកន្លែងរស់នៅរបស់ខ្លួន ដើម្បីរក្សាសុវត្ថិភាព និងការពារខ្លួនឲ្យបានហ្មត់ចត់ ចំពោះមុខគ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺកូវីដ១៩។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង