Cct850x100 1
1800px x h300px kh

ក្នុងមួយខែពលរដ្ឋកម្ពុជាចំនួន៣១នាក់ស្លាប់ដោយសារ«ពុលស្រា»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋសម្រាកព្យាបាល ក្រោយពីការពុល​ស្រា​។

ភ្នំពេញ៖រយៈពេលមួយខែ ប្រជាពលដ្ឋកម្ពុជាប្រមាណ៣១នាក់បានស្លាប់ដោយសារករណីពុលស្រាដែលមានមានសារធាតុមេតាណុល (Metfaro) លើសកម្រិតខ្ពស់ពី៩,៥ ដល់១៥ភាគរយដែលធ្វើឱ្យពុល។នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី ៤ មិថុនានេះ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលនេះ នៅបន្តកើតមានដោយនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២១ នេះ មានជាអាទិ៍ ករណីស្លាប់ ១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាល ពីថ្ងៃទី៨ ដល់ទី២៣ ខែឧសភា ចំនួន ១៤នាក់ ករណីស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណីស្លាប់នៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ហើយ ដោយសារតែពុលស្រា ។ 

បើតាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល បង្ហាញថា មន្ទីរ ពិសោធន៍ទទួលបានសំណាកស្រាថ្នាំ និងស្រា ស ៤សំណាក មាន២សំណាក ស្រា ស និងស្រាថ្នាំដែលមានសារធាតុមេតាណុល (Metfaro) លើសកម្រិតខ្ពស់ពី៩,៥ ដល់១៥ភាគរយដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។

អាជ្ញាធរពាក់ព័ន្ធបានចុះអប់រំ និងណែនាំដល់អ្នកលក់ទាំងបោះដុំ និងរាយ ឱ្យផ្អាកអាជីវកម្ម ស្រាសនិងស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងបានអប់រំ ណែនាំដល់ប្រជាជននៅតាមភូមិ-ឃុំ ដែល កើតហេតុឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិត ឬបិតស្រា មិនបានត្រឹមត្រូវតាមក្បួនខ្នាត បច្ចេកទេស។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នៅទូទាំងរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការដូចខាងក្រោម ដើម្បីការពារការពុលស្រាដែលបិតមិនត្រឹមត្រូវតាមបច្ចេកទេសនិងរក្សាជីវិតរបស់ខ្លួន ៖ - ចូលរួមកុំពិសាស្រាដែលឋិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ជាពិសេសគឺ ពិសាស្រា ស ឬស្រាថ្នាំ ដែលយកមេតាណុលមកលាយនេះតែម្តង ។ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រាស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត៕

Khcct banner

អត្ថបទទាក់ទង