Yearendyearend1140x150

ប្រមុខរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពផ្លូវច្បាប់ដាក់ប្រទេស«ក្នុងគ្រាមានអាសន្ន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេច ហ៊ុន សែន នៅថ្ងៃទី២៥ មីនានេះ បានកំពុងសិក្សាពីលទ្ធភាពផ្លូវច្បាប់ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ការថ្លែងរបស់សម្តេច ហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រមាណ៤០០នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

បើតាមសម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចកំពុងសិក្សាពីលទ្ធភាពប្រើប្រាស់មាត្រាទី២២ នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ សម្តេចថា សម្តេចមិនចង់ប្រើនោះទេ ប៉ុន្តែប្រសិនបើការអំពាវនាវរបស់សម្តេចមិនមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់កូវីដ ១៩។

រដ្ឋធម្មនុញ្ញ មាត្រា ២២ (ថ្មី)  បានចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាសាធារណ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិអែកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង