Cct850x100 1
1800px x h300px kh

អាជីវករ«ក្នុងផ្សារព្រៃវែង»ម្នាក់វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ទីស្នាក់ការផ្សារព្រៃវែង (រូបភាព៖ TNAOT)

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី២៩ ខែឧសភានេះ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១នាក់ ដែលជាអាជីវករលក់ដូរ(លក់មាស)ក្នុងផ្សារក្រុងព្រៃវែង ខេត្តព្រៃវែងតែម្តង។ លទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញដោយការធ្វើតេស្តរហ័ស(Rapid test)។

យោងតាមរបាយការណ៍ អ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មុខរបរជាមាសនៅផ្សារក្រុងព្រៃវែង មានលទ្ធផលវិជ្ជមានកូវីដ១៩បន្ទាប់ពីមានរោគសញ្ញាក្តៅខ្លួន ហើយបានមកពិនិត្យ និងយកសំណាកពិនិត្យលើកទី១ ដោយធ្វតេស្តរហ័ស(Rapid test) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងថា ក្រុមគ្រួសារអ្នកវិជ្ជមានកូវីដ១៩ និងអាជីរករលក់ដូរនៅក្នុងផ្សារទាំងអស់ បានបំពេញកាតព្វកិច្ចផ្តល់វត្ថុសំណាករកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តរួចរាល់ហើយ។

បន្ទាប់មក អាជីវករទាំងអស់ព្រមទាំងក្រុមគ្រួសារ ក៏ត្រូវធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវតាមការណែនាំរបស់សុខាភិបាល ពិសេសវិធានការ៣ការពារ៣កុំ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តវិធានការសុខាភិបាល និងបន្តការគ្រប់គ្រងចំពោះអ្នកដែលសង្ស័យ ជាពិសេសត្រូវស្រាវជ្រាវស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ១៩ ពោលគឺត្រូវនាំគាត់ទៅយកសំណាក ហើយត្រូវពិនិត្យដោយឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) ជាបន្ទាន់ដើម្បីដាក់ពួកគាត់ព្យាបាលអោយបានទាន់ពេលវេលាក្នុងករណីវិជ្ជមានកូវីដ១៩៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង