Yearendyearend1140x150

GMAC អំពាវនាវអោយអ្នកបញ្ជាទិញ «កុំបោះបង់ចោលកម្ពុជា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ GMAC បានអំពាវនាវដល់ភាគីពាក់ព័ន្ធ អ្នកបញ្ជាទិញទាំងអស់សូមកុំបោះបង់ចោលកម្ពុជា និង រួមដៃគ្នាបន្តរស់ទៅមុខទៀត។

សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់GMAC ក្នុងថ្ងៃ២៤ មីនានេះ បានចេញសេចក្តីប្រកាស អំពាវនាវដល់ភាគីពាក់ព័ន្ធ អ្នកបញ្ជាទិញទាំងអស់កុំបោះបង់ចោលកម្ពុជា រួមដៃគ្នាបន្តរស់ទៅមុខទៀត។ ការអំពាវនាវនេះធ្វើឡើងចំពេលដែលជំងឺកូវីដ​១៩​កំពុងតែ​មានការរីករាលដាលជាសកលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

សមាគមបន្តថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងនៃកូវីដ១៩ សមាគមក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអនាម័យ ដែលជាវិធានការចាំបាច់បំផុតសម្រាប់អនុវត្តន៍ ក៏ដូចជាគោលការណ៍ផ្សេងៗដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា។

សមាគមសង្ឃឹមថា អ្នកបញ្ជាទិញទាំងអស់នឹងមិនបោះបង់ចោលកម្ពុជានោះទេ ហើយសូមគោរពទៅតាមកិច្ចសន្យាដែលបានចុះ ក្នុងការព្រមព្រាងទទួលយកទំនិញដែលផលិតរួច និងកំពុងផលិត ដើម្បីជាការផ្តល់លទ្ធភាពដល់ដំណើររបស់រោងចក្រ ក៏ដូចជាជួយដល់កម្មករក្នុងការបើកប្រាក់ឈ្នួលដល់ពួកគេផងដែរ។

សមាគមរោងចក្រកាត់ដេរកម្ពុជា សង្ឃឹមថាអ្នកបញ្ជាទិញ នឹងពុះពារទាំងអស់គ្នាចំពោះការរីករាលដាលនៃជំងឺរាតត្បាតជាសកល ក្នុងអាជីវកម្ម និងការរស់រាននៃអាជីវកម្មយើងដើម្បីបន្តទៅមុខបានរហូត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រោងចក្រ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង