Cct850x100 1
1800px x h300px kh

WHOបង្ហាញក្ដីព្រួយបារម្ភចំពោះស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ថា ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា នៅតែបង្កឱ្យមានការព្រួយបារម្ភ ដោយសារតែវត្តមានវីរុសបំប្លែងថ្មី មិនលេចចេញនូវរោគសញ្ញាចំពោះអ្នកជំងឺមួយចំនួន ហើយករណីខ្លះ បណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនចាប់ ផ្ដើមធ្វេសប្រហែសជាថ្មី ក្នុងការអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ។

លោកស្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសចុះត្រួត ពិនិត្យដំណើរការចាក់វ៉ាក់ សាំងកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងអង្គការUNICEF នៅទីតាំងទីលានកីឡាបុរីប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៥ ខែឧសភានេះ ។

លោកស្រីបានបន្តថា ទោះបីជាពេលនេះ កម្ពុជាមានកំណើននៃការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការទទួលបានវ៉ាក់សាំងការពារយ៉ាង ណាក្ដី តែការជួបជុំប្រមូលផ្ដុំពុំទាន់អនុវត្តបានល្អប្រសើរនោះទេ ដូច្នេះប្រជាពលរដ្ឋទាំង អស់ ត្រូវតែបន្តការប្រុង ប្រយ័ត្នឱ្យបានខ្ពស់ ដោយអនុវត្តវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត ៕

Khcct banner

អត្ថបទទាក់ទង