Yearendyearend1140x150

អាជ្ញាធររកឃើញរាប់ម៉ឺនគ្រួសារនៅតំបន់បិទខ្ទប់ ដែលនឹងអាចទទួលប្រាក់ឧបត្តម្ភពីរដ្ឋាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ

ភ្នំពេញ៖ អាជ្ញាធររកឃើញគ្រួសារគោលដៅរាប់ម៉ឺនគ្រួសារនៅក្នុងតំបន់បិទខ្ទប់ដែលនឹងអាចទទួលប្រាក់ឧបត្តម្ភពីរដ្ឋាភិបាល ខណៈផែនការនៃការកំណត់គ្រួសារគោលដៅត្រូវពន្យារពេលរហូតថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ។

លោក ថេង បញ្ញាធន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតត្រឹមថ្ងៃទី២៥ ឧសភានេះ អាជ្ញាធរបានរកឃើញគ្រួសារគោលដៅចំនួនរាប់ម៉ឺនគ្រួសារនៅក្នុងតំបន់បិទខ្ទប់ទាំងបីមាននៅក្នុងរាជធានីភ្នំពេញ ទីក្រុងតាខ្មៅនៃខេត្តកណ្តាល និងទីក្រុងព្រះសីហនុនៃខេត្តក្រុងព្រះសីហនុ ដែលនឹងអាចទទួលបានប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាលតាមរយៈការអនុវត្តតាមកម្មវិធីការឧបត្តម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងតំបន់បិទខ្ទប់។

បើតាមលោក ថេង បញ្ញាធនបានបញ្ជាក់ថា អាជ្ញាធរនឹងបន្តផែនការនៃការកំណត់គ្រួសារគោលទាំងបីទីតាំង រហូតថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ ចំពោះការអនុវត្តបើកសាច់ប្រាក់ឧបត្ថម្ភជូនដល់គ្រួសារគោលដៅនឹងចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ប្រាក់ឧបត្តម្ភ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង