Yearendyearend1140x150

សម្រេចថ្មី៖ចាប់ពីថ្ងៃទី ២២ ឧសភា«តំបន់លឿង»នៅភ្នំពេញបញ្ចប់បម្រាមគោចរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចាប់ពីស្អែកថ្ងៃទី២២ នេះតទៅ តំបន់លឿងនៅរាជធានីភ្នំពេញ នឹងត្រូវបិទបញ្ចប់បម្រាមគោចរ (អាចធ្វើដំណើរគ្រប់ពេលវេលាជាធម្មតា) ហើយអាជីវកម្មលក់ដូរចំណីអាហារ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងលក់ភេសជ្ជៈផ្សេងៗ អាចទទួលអតិថិជនអង្គុយហូបចុកនៅក្នុងហាងបាន។នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីសម្រេចប្រការ១ បានគូសបញ្ជាក់ថា«ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ។

 បិទបញ្ចប់បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។ បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ»។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង