Yearendyearend1140x150

ប៉ូលីសតួកគីបានចាប់ខ្លួនសមាជិកបរទេស ១៨ នាក់ដែលសង្ស័យថាជាអង្គការភេរវកម្មរដ្ឋអ៊ីស្លាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Voice of America

តួកគី៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ប៉ូលីសតួកគីបានចាប់ផ្តើមស្វែងរកសមាជិកដែលសង្ស័យថាជាអង្គការភេរវកម្មរដ្ឋអ៊ីស្លាមនៅអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុតរបស់ប្រទេសតួកគី។

នៅថ្ងៃទី ២០ ប៉ូលីសតួកគីបានធ្វើការឃាត់ខ្លួនសមាជិកបរទេសដែលសង្ស័យចំនួន ១៨ នាក់។ ខណៈនៅថ្ងៃដដែលនេះ ក្រុមប្រឆាំងភេរវកម្មនៃនាយកដ្ឋានប៉ូលីសអ៊ីស្តង់ប៊ុលបានវាយឆ្មក់ផ្ទះចំនួន ២០ នៅក្នុងទីក្រុងផងដែរ។

ចាប់តាំងពីឆ្នាំ ២០១៥ មានការវាយប្រហារយ៉ាងសាហាវជាច្រើននៅតួកគី ហើយអង្គការភេរវកររដ្ឋអ៊ីស្លាមត្រូវបានគេជឿថា ជាប់ទាក់ទងនឹងការវាយប្រហារទាំងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង