Yearendyearend1140x150

អាជ្ញាធរខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ «៥២នាក់»ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

កំពង់ចាម៖  រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ក្នុងនោះ កម្មការិនី ចំនួន ៥១នាក់ (ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ២៨នាក់ ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាល ០១នាក់) និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាស ០១នាក់ ក្នុងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ 

យោងតាមរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន៦១២ នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ ចំនួន៣៥នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង៥២នាក់ មកសម្រាកព្យាបាលនៅ«មន្ទីរពេទ្យមេគង្គកំពង់ចាម» និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះព៌ាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលបានខេត្តបានក្រើនរំលឹកថា បើអ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយបន្តត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដនេះ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង