Yearendyearend1140x150

វិស័យពាណិជ្ជកម្មអវកាសបានចាប់ផ្តើមនៅក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ឧទ្យានឧស្សាហកម្មមួយនៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន នឹងក្លាយជាកន្លែងសម្រាប់ក្រុមហ៊ុនអវអាកាសធំបំផុតរបស់ចិន នៅពេលដែលប្រទេសនេះធ្វើការអភិវឌ្ឍពាណិជ្ជកម្មរ៉ុក្កែត និងប្រព័ន្ធទំនាក់ទំនងផ្កាយរណប។

កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុននិងវិទ្យាស្ថានអវកាសចិនចំនួន ១០ រួមមានវិទ្យាស្ថានស្រាវជ្រាវឧបករណ៍ចាប់សញ្ញាពីចម្ងាយនៅទីក្រុងប៉េកាំង និងវិទ្យាស្ថានរូបវិទ្យាLanzhou បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយឧទ្យានឧស្សាហកម្មផ្កាយរណបអ៊ូហានដើម្បីបើកសាខានៅទីនោះ។

ការស្ថាបនាឧទ្យានឧស្សាហកម្ម ដែលនឹងមានទីតាំងស្ថិតនៅក្នុងមូលដ្ឋានឧស្សាហកម្មអវកាសជាតិអ៊ូហានបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ។ បច្ចុប្បន្នមជ្ឈមណ្ឌលឧស្សាហកម្មពហុមុខងារ, មជ្ឈមណ្ឌលផ្តោតសំខាន់លើទិន្នន័យទំហំធំ និងមជ្ឈមណ្ឌលផលិតកម្មឆ្លាតវៃនៃផ្កាយរណបនិងអវកាសត្រូវបានបញ្ចប់។

មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា ពួកគេបានចំណាយប្រាក់រាប់ពាន់លានយ័ន សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនឬស្ថាប័នយ៉ាងហោចណាស់ ១០ ដែលចង់រកស៊ីឬស្រាវជ្រាវនៅទីនោះ។ រោងចក្រនេះមានគោលបំណងអភិវឌ្ឍចង្កោមអាជីវកម្មកម្រិតមួយពាន់លានយ័នមុនពេលបញ្ចប់ផែនការរយៈពេល ៥ ឆ្នាំលើកទី ១៤ របស់ប្រទេសក្នុងឆ្នាំ ២០២៥ ។

ក្រៅពីទីក្រុងអ៊ូហានក៏មានទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសចិន ក៏កំពុងសំឡឹងមើលការសាងសង់មូលដ្ឋានពាណិជ្ជកម្មអវអាកាសធំៗផងដែរ។ ក្នុងនោះទីក្រុងវិនឆាងស្ថិតនៅភាគខាងត្បូងខេត្តហៃណានប្រទេសចិន កំពុងសាងសង់ទីក្រុងអវកាសអន្តរជាតិមួយ ដោយមានការគាំទ្រពីគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិនិងក្រសួងពាណិជ្ជកម្ម។

យោងតាមផែនការ ៥ ឆ្នាំលើកទី ១៤ របស់ខ្លួន ប្រទេសចិននឹងផ្តោតលើការរុករកភពព្រះអង្គារ ការអភិវឌ្ឍយានយន្តដឹកទំនិញធុនធ្ងន់ ការសិក្សាពីប្រភពដើម និងការវិវត្តនៃសកលលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង