Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តតាកែវបានបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

តាកែវ ៖ រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១១ឧសភានេះ បានចេញសម្រេចស្តីពីការបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ចាប់ពីម៉ោង ៨:០០ នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។

ការបិទខ្ទប់តំបន់ខាងលើនេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕


Khcct banner

អត្ថបទទាក់ទង