Yearendyearend1140x150

មនុស្សយ៉ាងតិច ២៣ នាក់បានស្លាប់និង ៧៩ នាក់រងរបួសនៅក្នុងការបាក់ស្ពានរថភ្លើងនៅម៉ិកស៊ីកូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ម៉ិកស៊ីកូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៣ នាក់បានស្លាប់និង ៧៩ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស្ពានទីក្រុងមួយបានបាក់នៅភាគខាងត្បូងទីក្រុងម៉ិកស៊ីកូកាលពីយប់ថ្ងៃច័ន្ទ។

លោក Claudia Sheinbaum អភិបាលក្រុងម៉ិកស៊ីកូ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅកន្លែងកើតហេតុនៅភាគខាងត្បូងនៃរដ្ឋធានីថា អាជ្ញាធរបានធ្វើការកំណត់អត្តសញ្ញាណអ្នកស្លាប់ដែលរួមមានទាំងកុមារផងដែរ។

មនុស្សម្នាក់បានជាប់នៅក្នុងរថយន្តរបស់ពួកគេនៅក្រោមកម្ទេចកម្ទីត្រូវបានជួយសង្គ្រោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហើយមនុស្ស ៧ នាក់ក្នុងចំណោមនោះ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរនិងកំពុងទទួលការវះកាត់។

ខ្សែវីដេអូមួយនៅលើប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Milenio បានបង្ហាញពីការក្រឡាប់ធ្លាក់ពីលើរថយន្ដដែលកំពុងចតនៅតាមផ្លូវខាងក្រោមស្ពាន ក្បែរស្ថានីយអូលីយ៉ូសភាគអាគ្នេយ៍នៃទីក្រុង នៅម៉ោងប្រហែល ២២ និង ៣០ នាទីម៉ោងក្នុងស្រុក។

បុគ្គលិកសង្រ្គោះបន្ទាន់រាប់សិបនាក់កំពុងព្យាយាមជួយសង្គ្រោះជនរងគ្រោះពីរទេះភ្លើង ប៉ុន្តែការងារនៅពេលក្រោយត្រូវបានផ្អាកដោយសារតែការភ័យខ្លាចនៃបំណែកដែលមិនរឹងមាំ។ ផ្នែកមួយនៃរថភ្លើងត្រូវបានគេព្យួរពីផ្លូវដែកដែលមានខ្សែភ្ជាប់ជាមួយផ្នែកខាងមុខនៃរទេះពីរដែលសំយ៉ុងចុះទៅដីក្នុងរាងជាអក្សរ V ហើយរថយន្តមួយគ្រឿងបានជាប់នៅក្រោមគំនរបាក់បែកនោះផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Marcelo Ebrard បានហៅឧប្បត្តិហេតុកាលពីថ្ងៃច័ន្ទថា ជាសោកនាដកម្មដ៏អាក្រក់មួយនៅលើបណ្តាញសង្គម ហើយបាននិយាយថា គាត់កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ។

គួរបញ្ជាក់ថា រថភ្លើងក្រោមដី ១២ ខ្សែបានរត់លើស្ពាននេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១២ ។ ខណៈមូលហេតុជាក់លាក់នៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង