Yearendyearend1140x150

ខេត្តកោះកុងពិនិត្យសាងសង់«ឈាបនដ្ឋាន»បូជាសពស្លាប់ដោយកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង  នៅថ្ងៃទី ៣ ឧសភានេះ បានចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីកំណត់យកទីតាំងសម្រាប់សាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩។ការសាងសង់នេះ រៀបចំឡើងតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រដ្ឋបាលខេត្តកោះកុងបានកំពុងពិនិត្យកំណត់យកទីតាំងសម្រាប់សាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ 

បើតាមលោកជំទាវ ការរៀបចំសាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩ពេលនេះ គឺដើម្បីប្រការទុកជាមុននៅពេលមានការចាំបាច់ តែមិនមានន័យថា ក្នុងខេត្តកោះកុងទាំងមូលមានករណីឆ្លងកូវីដច្រើន ឬមានអ្នកជំងឺច្រើនធ្ងន់ធ្ងរនោះទេ។សម្រាប់លោកជំទាវអភិបាលខេត្ត បច្ចុប្បន្នក្នុងខេត្តកោះកុងអាជ្ញាធរខេត្តអាចគ្រប់គ្រោងបានល្អចំពោះជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះលោកជំទាវអភិបាលខេត្ត បានជម្រុញឱ្យមន្ត្រីមន្ទីរជំនាញពន្លឿន ក្នុងវាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋាន ឱ្យបានលឿន ដើម្បីចាប់ផ្តើមសាងសង់នៅពេលខាងមុខឆាប់ៗនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ កោះកុង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង