Cct850x100 1
1800px x h300px kh

រកឃើញអ្នកឆ្លងកូវីដ២៧នាក់នៅ«តំបន់ក្រហម»ក្នុងសង្កាត់ស្ទឹងមានជ័យទី១

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាជ្ញាធរនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២៥ មេសានេះ រកឃើញអ្នកផ្ទុកករណីវិជ្ជមានកូវីដ១៩ សរុប២៧នាក់។

បើតាមអាជ្ញាធរនៅសង្កាត់ស្ទឹងមានជ័យទី១ អ្នកឆ្លងកូវីដទាំង២៧នាក់នេះ គឺស្ថិតនៅក្នុងតំបន់ក្រហមដែលអាជ្ញាធរ រាំងខ្ទប់ ដាក់តំបន់ក្រហម។អាជ្ញាធរបានថ្លែងថា ការបិទខ្ទប់ប៉ុណ្ណឹងនិងហើយ នៅមានសន្ទុះ អ្នកវិជ្ជមាន នៅក្នុងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១មានរហូតដល់ ចំនួនសរុប២៧នាក់ ។

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នា​យប់​ថ្ងៃ​ទី​២៣​មេសា បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង«តំបន់​ក្រហម» ឲ្យ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​ជា​កំហិត​។ ការ​សម្រេច​នេះ ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​កាត់​ផ្តាច់​ប្រភព​ចម្លង និង​គ្រប់​គ្រង​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​។ ការ​ប្រមូល​សំណាក​ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩​នេះ ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ទីតាំង​ចំនួន ៧​ដែល​អាជ្ញាធរ​បាន​កំណត់​សម្រាប់​តំបន់​នីមួយ​ៗ។

គួរ​ជម្រាប​ជូន​ថា សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩​មេសា បាន​កំណត់​ដាក់​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ស្ទឹង​មាន​ជ័យ​២ ស្ទឹង​មាន​ជ័យ​៣​នៃ​ខណ្ឌ​មាន​ជ័យ សង្កាត់​ចោមចៅ​ទី​១​នៃ​ខណ្ឌ​ពោធិ៍សែន​ជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧​ក្នុង​សង្កាត់​បឹង​សាឡាង​នៃ​ខណ្ឌ​ទួល​គោក ឲ្យ​ស្ថិត​ក្នុង «តំបន់​ក្រហម»។ បើ​តាម​សាលា​រាជធានី​ភ្នំពេញ អ្នក​ដែល​មិន​សហការ​ដើម្បី​យក​វត្ថុ​សំណាក អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ចន្លោះ​ពី​១​លាន​រៀល​ដល់​ទៅ​៥​លាន​រៀល​៕ 


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង