ចិន៖ លោក Jake Pinnick មកពី Kewanee នៃរដ្ឋ Illinois សហរដ្ឋអាមេរិក បានលេចមុខជាគ្រូសិល្បៈក្បាច់គុននៅលើភ្នំ Wudang ក្នុងទីក្រុង Shiyan ខេត្ត Hubei ភាគកណ្តាលប្រទេសចិនខណៈដែលលោកបានឈ្លក់វង្វេងនឹងក្បាច់គុនចិន(ក្បាច់គុន) តាំងពីតូច។
លោក Jake Pinnick ចូលចិត្តភាពយន្តក្បាច់គុណល្បីឈ្មោះដែលសម្តែងដោយតារាសម្តែងប្រុសរួមមានលោក Bruce Lee, Jackie Chan, Donnie Yen និង Sammo Hung កាលគាត់នៅពីក្មេង ប៉ុន្តែមិនមានសាលាគុនកុងហ្វូរបស់ចិននៅឯស្រុកកំណើតរបស់គាត់ទេ ហើយមួយចំនួនទៀតនៅក្នុងទីក្រុងដទៃទៀតមិនមានលក្ខណៈពិតប្រាកដនោះទេ។