Cct850x100 1
1800px x h300px kh

អ្នកជំងឺកូវីដជាង២៧០០នាក់កំពុងរង់ចាំបញ្ជូនទៅព្យាបាល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា គិតត្រឹមថ្ងៃម្សិលមិញមានអ្នកជំងឺកូវីដ១៩ ចំនួន២៧២៧នាក់កំពុងរង់ចាំបញ្ជូនទៅរកកន្លែងសម្រា​ក​ព្យាបាល ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមផ្ទះ ចំនួន ១៥នាក់។

ក្រសួងបញ្ជាក់ដែរថា អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលកើនឡើងដល់ ៥៤០៤ នាក់នៅទូទាំងប្រទេស។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២២ ខែមេសា បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៤៦ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងជាសះស្បើយចំនួន ១៣០ នាក់។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងដល់ ៧៦៤៨ នាក់ រីឯអ្នកស្លាប់ បានកើនឡើងដល់ ៥៩ នាក់ ហើយអ្នកជំងឺសរុបកើនដល់ជាង៨ពាន់នាក់ហើយ គិតត្រឹមថ្ងៃទី២២ មេសា៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង