Yearendyearend1140x150
Img 0571

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖«កូវីដ-១៩»មានលទ្ធភាពអាចឆ្លងក្នុងសហគមន៍

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា ហៅកាត់ CDC បានអោយដឹងថា អ្នកឆ្លងកូវីដ១៩ នៅទូទាំងរាជធានី ខេត្ត មានចំនួន១៣ ទីតាំងហើយ ដែលក្នុងចំណោមអ្នកឆ្លងសរុបមានជារួម៤៧ ករណី ហើយលទ្ធភាពនៃការឆ្លងកូវីដ១៩ ក្នុងសហគមន៍ក៏អាចនឹងកើតមានបន្ថែមទៀតដែរ។ 

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃ១៩ មីនា ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19 )ចំនួន១០ករណីបន្ថែមទៀត ដូច្នេះសរុបទាំងអស់អ្នកឆ្លងកូវីដ១៩ នៅកម្ពុជាមានចំនួន ៤៧ ករណីហើយ។

ក្នុងនោះមាន ៤៤ ករណីជាជនជាតិបរទេស ដែលបានធ្វើដំណើរមកលេងប្រទេសកម្ពុជា ១ករណីជាខ្មែរ ប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដំណើរដែលផ្ទុកវីរុសកូវីដ១៩ ជាជនជាតិជប៉ុន និង២ករណីទៀតជាប្រពន្ធដែលប៉ះពាល់ផ្ទាល់ជាមួយប្តីទាំងពីរនាក់ ដែលមកពីចូលរួមក្នុងពិធីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី ដែលមានផ្ទុកវិជ្ជមាន COVID-19។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានអោយដឹងថាត្បិតពុំទាន់មានភ័ស្តុតាងណាមួយបញ្ជាក់ថា មានការឆ្លងកូវីដ១៩ ក្នុងសហគមន៍នៅឡើយមែន ក៏ប៉ុន្តែលទ្ធភាពនៃការឆ្លងនឹងអាចកើតមានឡើងនៅថ្ងៃមុខ។CDC នៃកម្ពុជាគួរបញ្ជាក់ជាថ្មីថា បច្ចុប្បន្នក្នុងចំណោម៤៧ ករណីដែលជាអ្នកឆ្លងកូវីដ១៩ នៅទូទាំងរាជាធានី ខេត្ត គឺពុំទាន់មានអ្នកណាម្នាក់ស្លាប់ដោយជំងឺកូវីដ១៩ នេះនៅឡើងទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង