Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែន៖បើពលរដ្ឋមិនគោរពការ«បិទខ្ទប់»ភ្នំពេញនិងក្រុងតាខ្មៅអាចបន្តរយៈពេលវែង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចនាយកដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ សម្តេចនាយកដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ១៦ មីនានេះ បានចេញសារពិសេសបន្ថែម ពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ក្នុងសារនោះសម្តេចហ៊ុន សែន បានព្រមានជាថ្មីថា សម្រាប់ពលរដ្ឋទាំងអស់គ្នា " នៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ នៅស្រុកណា គឺនៅស្រុកនោះ នៅទីកន្លែងណា គឺនៅទីកន្លែងនោះ " ហើយប្រសិនបើពលរដ្ឋមិនព្រមស្តាប់ការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ នឹងបន្តរយៈពេលវែង។

ការថ្លែងរបស់សម្តេច ហ៊ុន សែនយ៉ាងដូច្នេះ គឺបន្ទាប់ពីសម្តេចសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួននៅតែបំពានបម្រាម ដោយមិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល។

សម្តេចហ៊ុន សែន បានចេញបញ្ជាជាថ្មីថា ហាមដាច់ខាតមិនឱ្យពលរដ្ឋចុះទៅភ្នំពេញទៅខេត្ត ហើយប្រសិនបើពលរដ្ឋលួចរត់ទៅខេត្តតម្រូវធ្វើចត្តាឡីស័ក និងមិនឱ្យចូលទីក្រុងភ្នំពេញទេ។សម្តេចបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវរឹតបន្តឹងវិធានការរបស់ខ្លួនឱ្យបានត្រឹមត្រូវផងដែរ។

ជាមួយគ្នានោះ សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់មន្ត្រីនគរបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវរក្សាគម្លាតក្នុងពេលបំពេញការងារ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ៕

ពាក្យទាក់ទង: កូរ៉ូណា​ ភ្នំពេញ
Khcct banner

អត្ថបទទាក់ទង