Yearendyearend1140x150

សម្តេចហ៊ុន សែន ស្ថិតក្នុងបញ្ជីកិច្ចការបរទេសរបស់លោកស៊ី ជីងពីង ក្នុងពេលចិនផ្ទុះកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកស៊ី ជីងពីង កាលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង ប៉េកាំង។

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាថ្នាក់ដឹកនាំមួយរូបក្នុងចំណោមជាង៣០រូបដែលស្ថិតក្នុងបញ្ចីអន្តរកម្មកិច្ចការបរទេសរបស់លោកស៊ី ជីងពីង ប្រធានាធិបតីចិន ក្នុងពេលដែលប្រទេសចិនកំពុងជួបការលំបាកដោយសារការឆ្លងនូវជំងឺ កូវីដ-១៩។

ក្នុងបញ្ចីកិច្ចការបរទេសរបស់លោកស៊ី ដែលរៀបចំចេញផ្សាយដោយ China Central Television បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន បញ្ចាក់ពីអត្ថន័យថា នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ ១៩ មានប្រទេសខ្លះបានចាត់វិធានការតឹងរឹងហួសហេតុមួយចំនួន ដែលនេះមិនគួរឱ្យយកតំរាបតាមទេ អ្វីដែលគួរឱ្យភ័យខ្លាចជាងនេះទៅទៀត នោះគឺការតក់ស្លុតដោយខ្លួនឯង។

គួរបញ្ជាក់ថា សម្តេចហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកស៊ី ជីងពីង កាលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ជាជំនួបក្នុងពេលប្រទេសចិន កំពុងផ្ទុះនូវជំងឺ កូវីដ-១៩។

ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកស៊ី ជីងពីង កាលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង ប៉េកាំង។
សម្តេចហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកស៊ី ជីងពីង កាលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង ប៉េកាំង។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង