Cct850x100 1
1800px x h300px kh

ប្រជាការពារមួយក្រុម«ជុំគ្នាផឹកស៊ី»ខណៈតួនាទីជាអ្នកយាមផ្ទះធ្វេីចត្តាឡីស័ក​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ប្រជាការពារ ០២នាក់​ និងប្រជាពលរដ្ឋ ០២នាក់ ត្រូវបានសមត្ថកិច្ចបានធ្វេីការណែនាំ​ អប់រំ​ ដល់ពួកគាត់ បន្ទាប់ពី«ជុំគ្នាផឹកស៊ី»ខណៈតួនាទីជាអ្នកយាមផ្ទះធ្វេីចត្តាឡីស័ក​។ការអប់រំណែនាំនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋនៅតំបន់នេះផ្ញើសាររាយការណ៍ជូនសមត្ថកិច្ច។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ សូមធ្វេីការឆ្លើយតប​ជូនប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញេីសាររាយការណ៍ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ ​"ជំរាបសួរបង​ ខ្ញុំឆ្ងល់ថាប្រជាការពារយាមតាមផ្ទះធ្វេីចត្តាឡីស័ក​ តេីគាត់មកតាម ឬគាត់មកផឹកសុី? ហេីយការផឹកសុីក៏មានការចូលរួមពីប្រជាជនក្បែរនោះផងដែរ។នៅឃុំជ្រៃលាស់​ ស្រុកពញាឮ​ នៅតែមានការជួបជុំផឹកសុីធម្មតា"។

បន្ទាប់ពីទទួលបានព័ត៌មានខាងលេី​ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍​ឯក​ ដួង​ តេង​ អធិការនគរបាលស្រុកពញាឮ​ បាន​បញ្ជាឱ្យកម្លាំង​ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ជ្រៃលាស់ ចុះស្រាវជ្រាវករណីខាងលេី។

ជាលទ្ធផល៖

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង១៥នាទី កម្លាំងនគរបាល​ប៉ុស្ដិ៍រដ្ឋបាលជ្រៃលាស់ បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍​ ស្ថិតក្នុងភូមិត្រពាំងវាល​ ឃុំជ្រៃលាស់​ ស្រុកពញាឮ រកឃេីញអ្នកពាក់ព័ន្ធជួបជុំផឹកសុី​ចំនួន ៤នាក់​ (ប្រជាការពារ ០២នាក់​ និងប្រជាពលរដ្ឋ ០២នាក់)​ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វេីការណែនាំ​ អប់រំ​ ដល់ពួកគាត់មិនឱ្យមានការជួបជុំ​ប្រមូលផ្ដុំគ្នាតទៅទៀត​ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។


Khcct banner

អត្ថបទទាក់ទង