Cct850x100 1
1800px x h300px kh

ការចាក់វ៉ាក់សាំងក្នុង«ស្រុកកៀនស្វាយ»ដំណើរការរលូននិងមានការចូលរួមពីប្រជាពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ​

ខេត្តកណ្តាល៖ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ប្រកាសបើកយុទ្ធនាកាចាក់វ៉ាក់សាំងនៅទូទាំងប្រទេសមក ប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយទាំងប្រុស-ស្រី បាននាំគ្នាមកដល់ទទួលវ៉ាក់សាំងបង្ការកូវីដជាបន្តបន្ទាប់ដោយមានការកំណត់ចំនួនជាក់លាក់ពីរដ្ឋបាលស្រុកកៀនស្វាយ។

មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ជាទីតាំងបង្កោលសម្រាប់ស្រុកទាំងមូល ដើម្បីបើកទ្វារទទួលជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយដែលជាក្រុមអាទិភាពមានជាអាទិ៍ កម្មករ អាជីវករ មន្ត្រីរាជការសាធារណៈ ព្រះសង្ឃ បានធ្វើដំណើរមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដើម្បីទទួលថ្នាំបង្ការកូវីដ-១៩តាមការណែនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រី ឃ្លាំង សំបូរ ក្នុងនាមជាម្ចាស់ផ្សារសំរោងធំបានអរគុណដល់រាជរដ្ឋាភិបាលដែលបានខិតខំស្វែករកវ៉ាក់សាំង ដើម្បីចាក់ជូនដល់ប្រជាបលរដ្ឋ ជាពិសេសក្រុមអាជីវករ។លោកស្រីបានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ដែលមានឱកាសចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់ទាំងអស់គ្នា។

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានចុះពិនិត្យ និងណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពប្រជាពលរដ្ឋដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវះ។

ពលរដ្ឋទាំងអស់ត្រូវអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជា វិធានការការពាររបស់ ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងលាងដៃជាមួយ អាល់កុល ឬ សាប៊ូ ឲ្យបានញឹកញាប់៕


ពាក្យទាក់ទង: កៀនស្វាយ កណ្តាល
Khcct banner

អត្ថបទទាក់ទង