Yearendyearend1140x150

ស្រុកកៀនស្វាយណែនាំឲ្យពន្យា«មង្គលការ ឬបុណ្យ» និងសុំការយោគយល់ពីប្រជាពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានសហការណ៍ ជាមួយអាជ្ញាធរ ឃុំ នឹងប្រធានមណ្ឌលសុខភាព នៅថ្ងៃទី ២៥ កុម្ភៈ បានចុះផ្សព្វផ្សាយ ពាក់ពន្ធ័បញ្ហាជម្ងឺឆ្លង Covid 19ដល់ប្រជាពលរដ្ឋ ដែលរៀបចំកម្មវិធី(មង្គលការ បុណ្យ...) ពន្យាពេលធ្វើកម្មវិធី នឹងកន្លែងដែលមានការប្រមូលម្តុំមនុស្សច្រើន(តារាងបាល់) ។

យោងតាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល សំណូមពរអោយប្រជាពលរដ្ឋផ្អាកសកម្មភាព មួយរយៈសិន ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល។

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ (The Cambodia China Times)ថា ជាគោលការណ៍ពីអភិបាលខេត្តបានកំណត់ឱ្យពលរដ្ឋនៅក្នុងខេត្តកណ្តាល ត្រូវពន្យាពេលកម្មវិធីនានាដែលមានមនុស្សច្រើន។ចំណាត់ការនេះ គឺដោយសារលោកអភិបាលខេត្តមើលឃើញពីការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដនៅកម្ពុជាចេះតែបន្តកើនឡើងជាបន្តបន្ទាប់។លោកអភិបាលសុំការយោគយល់ពីប្រជាពលរដ្ឋ ក្នុងពេលប្រទេសជាតិកំពុងជួបវិបត្តិកូវីដ-១៩។

ចំពោះអ្នកមានកម្មវិធីដែលមិនអាចពន្យាបាន លោកអភិបាលស្រុកកៀនស្វាយ បានស្នើសុំកាត់បន្ថយចំនួនមនុស្សកាន់តែតិច គឺកាន់តែល្អ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងសហគមន៍។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ២២ កុម្ភៈនេះ បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានគម្រោងរៀបចំពិធីមង្គលការ សុំឱ្យពន្យាពេល ឬកាត់បន្ថយចំនួនភ្ញៀវ។ការស្នើសុំរបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងសហគមន៍បានកើនឡើងជាបន្តបន្ទាប់ដែលសម្តេចចាត់ទុកថា មានសភាពធ្ងន់ធ្ងរជាព្រឹត្តិការណ៍មុនៗ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ថា ​ប្រសិន​បើ​ពលរដ្ឋ​មិន​ចូល​រួម​អនុវត្ត​វិធានការ​ «៣​ការពារ» ​ទេ សម្តេច​គ្មាន​ជំរើស​អ្វីផ្សេង​​ក្រៅ​តែ​ពី​រឹត​បន្តឹង​បន្ថែម តាម​រយៈ​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួបជុំ និង​មិន​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដូច​ដែល​បាន​រួច​មក​ហើយ​នា​ពេល​កន្លង​មក​។

គួរបញ្ជាក់ថា បច្ចុប្បន្នស្រុកកៀនស្វាយ មានអ្នកប៉ះពាល់ដោយសារកូវីដ-១៩ចំនួន៤៦នាក់ ហើយកំពុងរៀបចំធ្វើចត្តាឡីស័កក្នុងសាលាបឋមសិក្សាគគីរ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ចំពោះម្ហូបអាហារ និងការចំណាយផ្សេងៗរដ្ឋបាលស្រុកកៀនស្វាយជាអ្នកផ្គត់ផ្គង់ មិនឱ្យពលរដ្ឋជួបការលំបាកនោះទេ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង