Cct850x100 1
1800px x h300px kh

ជាងជួសជុលម៉ាស៊ីនត្រជាក់ម្នាក់ វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៣៤នាក់ទៀត ដែលបានរកឃើញនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។ក្នុងចំណោម៣៤នាក់ដែលរកឃើញថា វិជ្ជមានកូវីដ-១៩ គឺមានជាងជួសជុលម៉ាស៊ីនត្រជាក់ម្នាក់ មានទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ៥ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បុរសម្នាក់ដែលវិជ្ជមានជំងឺកូវីដនោះមានឈ្មោះ ខ្មៅ សុភា ភេទប្រុស អាយុ២៦ឆ្នាំ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ មានទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ៥ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។

សូមបញ្ជាក់ថា ក្នុងករណីដែលពលរដ្ឋមានបញ្ហាសុខភាព ដូចជា ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទាំងឡាយណាដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង