Yearendyearend1140x150

BREAKING៖ពលរដ្ឋខ្មែរម្នាក់ទៀតអាយុ៣៥ឆ្នាំស្លាប់ដោយសារកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៣៥ឆ្នាំ នៅឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព ដោយសារជំងឺនេះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក។

តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ដែលរស់នៅភូមិឫស្សីចក ឃុំព្រៃស្នៀស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទីព្រឹក ។

អ្នកជំងឺចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទីព្រឹក ក្នុងស្ថានភាពសន្លប់ បាត់បង់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូងអស់រយៈពេល២០នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីសេចក្តីស្លាប់បាន ដោយមាន ការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សពដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ជាលទ្ធផលបានបញ្ជាក់ថាសពមាន វិជ្ជមានវីរុសកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូលមក ដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec coVID-19) ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង