Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាលហាមដាច់ខាតមិនឱ្យ«មន្ទីរពេទ្យឯកជន» ពិនិត្យអ្នកសង្ស័យកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសហាមមិនឱ្យមន្ទីរពេទ្យឯកជនទាំងឡាយ ពិនិត្យឬព្យាបាលអ្នកជំងឺដែលសង្ស័យថាមានជំងឺកូវីដ១៩ ជាដាច់ខាត។ ហើយម្ចាស់មន្ទីរពេទ្យឬគ្លីនិកឯកជនទាំងឡាយណា ដែលល្មើសនឹងបម្រាមនេះ ប្រឈមនឹងការដកអាជ្ញាប័ណ្ឌ ឬអាចជាប់ពន្ធធនាគារ។

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសមួយ ដែលហាមដាច់ខាតទៅដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ មិនឱ្យទទួលអ្នកជំងឺដែលសង្ស័យថាមានជំងឺកូវីដ១៩ មកពិនិត្យ ឬព្យាបាលនោះទេ។

ក្រសួងសុខាភិបាលបន្តថា រយៈកាលកន្លងមក ក្រសួងបានណែនាំរួចមកហើយ ស្ដីអំពីវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវ៥-១៩ ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ព្រោះកន្លងមកមានអ្នកជំងឺកូវីដបានទៅសម្រាកព្យបាលនៅតាមមន្ទីរពេទ្យ ឬគ្លីនិកឯកជនមួយចំនួនរួចមកហើយ។

បើតាមសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ក្រសួងក្រើនរំឭកជាចុងក្រោយហើយម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ឱ្យចូលរួមសហការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការក្នុងការទប់ ស្កាត់ការឆ្លងរាលដាលនៃវីរុសកូដ-១៩ ទៅក្នុងសហគមន៍ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំដូចក្នុងសេចក្ដីប្រកាស។

ក្រសួងសុខាភិបាលបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ណាមួយមិនបានគោរព ទៅតាមការណែនាំរបស់ក្រសួងទេនោះ ក្រសួងនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះម្ចាស់សវាពិនិត្យព្យាបាលជំងឺ ឯកជននោះ ដោយអនុវត្តទៅតាមច្បាប់ និងអនុក្រឹត្យ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមានដូចជា ការព្យួរ ឬដកអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ការបិទអាជីវក្នុ ពិន័យអន្តរការណ៍ ពិន័យជាប្រាក់ ឬទោសដាក់ពន្ធនាគារ៕

Khcct banner

អត្ថបទទាក់ទង