Yearendyearend1140x150

កំពង់ឆ្នាំង៖«អ្នកចូលខេត្ត»តម្រូវឱ្យធ្វើចត្តាឡីស័ក និង ធ្វើតេស្ត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៥ មីនានេះ បានចេញសេចក្តីណែនាំមួយដោយ បានបញ្ជាក់ថា ចាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកចូលខេត្តកំពង់ឆ្នាំង ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅធ្វើតេស្តផងដែរ។វិធានការនេះ គឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ។

យោងតាមសេចក្តីណែនាំ រដ្ឋបាលខេត្ត បានប្រាប់ទៅអាជ្ញាធរឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវធ្វើបញ្ជីគ្រប់គ្រងប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ តើគ្រួសារនីមួយៗ មានសមាជិកអចិន្ត្រៃយ៍ប៉ុន្មាននាក់? សមាជិកចេញទៅធ្វើការឆ្ងាយប៉ុន្មាននាក់? នៅកន្លែងណាខ្លះ? ពិសេសត្រូវស្រាវជ្រាវ អ្នកដែលទៅធ្វើការនៅកន្លែង មានហានីភ័យខ្ពស់ជំងឺកូវីដ១៩។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានណែនាំគួរកុំឲ្យពួកគាត់ត្រឡប់មកផ្ទះ គួរសួរសុខទុក្ខគ្នាតាមអនឡាញ ហើយប្រសិនបើពួកគាត់មកដល់ភ្លាមត្រូវគ្រប់គ្រង និងដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ព្រមទាំងរាយការណ៍ទៅគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្ត។ក្នុងករណីមានបុគ្គលមិនព្រមធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមការណែនាំ អាជ្ញាធមូលដ្ឋានមានភារកិច្ចអនុវត្តវិធានការរដ្ឋបាលស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង