Cct850x100 1
1800px x h300px kh

បុគ្គលទាំងអស់ដែលបានធ្វើតេស្តកូវីដលើកទី១ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃពេញ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាពប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩​ 

ភ្នំពេញ៖ ចំពោះបុគ្គលទាំងអស់ដែលបានធ្វើតេស្តរកកូវីដ១៩ គឺតម្រូវឱ្យអ្នកទាំងអស់នោះធ្វើចត្តាឡីស័យរយៈពេល១៤ថ្ងៃពេញ និងត្រឹមត្រូវតាមបទបញ្ជាដែលបានចែងទោះក្នុងករណីលទ្ធផលតេស្តលើកទី១ ចេញមកអវិជ្ជមានក៏ដោយ។ 

បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានធ្វើតេស្តរកកូវីដ១៩​ គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បើទោះបីជាលទ្ធផលតេស្តលើកទី១នោះ ចេញមកអវិជ្ជមានក្ដី ព្រោះត្រូវបន្តតេស្តលើកទី២ ឬលើកទី៣ ដើម្បីជាការធានាបាននូវលទ្ធផល និងងាយស្រួលតាមដាន។

អនុគណៈកម្មការស្រាវជ្រាវបានឱ្យដឹងទៀតថា ក្នុងអំឡុង ១៤ថ្ងៃ ច​ត្តា​ឡី​ស័ក ការធ្វើតេស្ដបន្ទាប់នឹងត្រូវធ្វើ ទៅតាមស្ថានភាពនៃករណីរបស់បុគ្គលម្នាក់ៗ ព្រោះមនុស្សម្នាក់ៗមានស្ថានភាពសុខភាពខុសៗគ្នា និងរោគសញ្ញាមិនដូចគ្នានោះទេ។ 

អនុគណៈកម្មការស្រាវជ្រាវ បន្តទៀថា ជាទូទៅ ប្រសិនបើពុំមានអាការៈអ្វីទេ ការធ្វើតេស្ដលើកទី២ គឺ១៣ថ្ងៃ បន្ទាប់ពីតេស្ដលើកទី១។ ចំណែកពេលដែលទទួលបានលទ្ធផលតេស្ដលើកទី២ ប្រសិនបើអវិជ្ជមាន គឺមានន័យថា បុគ្គលនោះមានសុវត្ថិភាពហើយ៕ 


Khcct banner

អត្ថបទទាក់ទង