Cct850x100 1
1800px x h300px kh

សមាគមគ្រូពេទ្យTYDAអរគុណម្ចាស់ជំនួយឧបត្ថម្ភទឹកត្រចៀកកាំ៥០០ដប

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


លោកស្រីអគ្គនាយក ក្រុមហ៊ុន Best Life Product Co., Ltd

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ថ្លែងអំណរគុណដល់ ក្រុមហ៊ុន Best Life Product Co., Ltd ដែលបានឧបត្ថម្ភទឹកមាត់ត្រចៀកកាំចំនួន៥០០ដប ជូនដល់ក្រុមគ្រូពេទ្យស្មគ្រចិត្តក្នុងបេសកម្មប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩។

តាមរយៈហ្វេសប៊ុកផេក របស់ក្រុមគ្រូពេទ្យស្មគ្រចិត្តយុវជនសម្ដេចតេជោ បានថ្លែងសារអំណរទៅដល់ ក្រុមហ៊ុន Best Life Product Co., Ltd ដែលបានឧបត្ថម្ភទឹកមាត់ត្រចៀកកាំ ចំនួន ៥០០ដប ជូនទៅក្រុមគ្រូពេទ្យដែលកំពុងលះបង់កម្លាំងកាយចិត្តក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។

ទន្ទឹមនឹងនេះ សមាគមគ្រូពេទ្យ ក៏ថ្លែងអំណរគុណទៅដល់ម្ចាស់ជាច្រើនទៀតដែលបានបរិច្ចាគថវិការ របស់ហូបចុក ភេសជ្ជៈផ្សេងៗ សម្ភារៈប្រើប្រាស់ចំបាច់ផ្សេងទៀត ដូចជាម៉ាស ទឹកអាល់កុលជាដើម ជូនក្រុមគ្រូពេទ្យស្មគ្រចិត្តផងដែរ។

តាមរយៈសកម្មភាពប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩ ឃើញថាគ្រូពេទ្សស្មគ្រចិត្តទាំងអស់ បានលះបង់ពេលវេលា ការចំណាយពេលជាមួយគ្រួសារ សុវត្ថិភាពផ្ទាល់ខ្លួន មិនខ្វល់ពីហានិភ័យ គឺដើម្បីរួមគ្នាបញ្ជប់ព្រឹត្តិការណ៍២០ កុម្ភៈ កុំឱ្យមានការឆ្លងរីករាលដាលជាបន្តទៀត។

ក្រុមគ្រូពេទ្យក៏បានលើកឡើងដែរថា៖«គ្រូពេទ្យមិនមែនមិនខ្លាច មិនមែនមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយក៏មិនមែនមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ គ្រូពេទ្យក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែត្រូវតែពុះពារដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា»។

រូបភាព ផេក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ជាក់ស្តែងពួកគាត់ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

គួររំលឹកដែរថា ក្នុងថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់បន្ថែមទៀត ក្នុងនោះ១៧៨នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៥៨នាក់ផងដែរ៕

រូបភាព ផេក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
រូបភាព ផេក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)


ពាក្យទាក់ទង: ជំនួយ គ្រូពេទ្យ
Khcct banner

អត្ថបទទាក់ទង