Yearendyearend1140x150

ខ្មែរឥស្លាមម្នាក់ក្នុងចំណោម៣នាក់ នៅកោះកុង ឆ្លងកូវីដ-១៩ ពីម៉ាឡេស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កោះកុង៖ ជនជាតិខ្មែរឥស្លាមម្នាក់ ក្នុងណោមចំនួន៣នាក់ នៅខេត្តកោះកុង បានឆ្លងកូវីដ-១៩ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យអ៊ិចទីម៉ាក់ដែលបុណ្យសាសនាឥស្លាម។នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុងដែលស៊ីស៊ីថាមស៍ទទួលបាន។

ក្នុងរបាយការណ៍បានបង្ហាញថា “យោងតាមលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ជាតិប៉ាស្ទ័រ បានបញ្ជាក់អោយថា មាន ១នាក់ ក្នុងចំណោម៣នាក់ជាជនជាតិខ្មែរឥស្លាមដែលបានយកសំណាកទៅពិនិត្យកាលពីម្សិលមិញ គឺមាន វិជ្ជមាន វីរុសCOVID-19 ម្នាក់ ភេទប្រុស អាយុ ៥៧ ឆ្នាំ”។

បើតាមរបាយការណ៍ដដែរ បច្ចុប្បន្នមន្ទីរកំពុងយកអ្នកដែល វិជ្ជមាននោះ មកសំរាក និងព្យាបាលនៅបន្ទប់ Isolate Room នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ មីនានេះ ក្រសួងសុខាភិបាល រកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២៥នាក់ហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង