Yearendyearend1140x150

ព្រះសីហនុ៖ពលរដ្ឋពាក់ព័ន្ធជាមួយបុគ្គលិកកាស៊ីណូអាត្លង់ទិកត្រូវធ្វើចត្តាឡីស័ក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ La Reine Media 

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ និសាធារណជនទាំងអស់ដែលធ្លាប់មានការពាក់ព័ន្ធជាមួយស្រី្តខ្មែរម្នាក់ដែលជាបិគ្គលិកកាស៊ីណូអាត្លង់ទិក ទីក្រុងកំសាន្តត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ពីស្រី្តរូបនេះមានវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ស្រ្តីរូបនេះមានអាស័យដ្ឋានស្នាក់នៅបន្ទប់ជួលក្រុមទី៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខាងក្រោយផ្សារទំនើបដារុនហ្វា(ផ្សារដំរីប្រាំ) ហើយស្រី្តរូបនេះបានទៅទីតាំងមួយចំនួនដូចជា៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ គាត់បានឱ្យប្តីជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ថតអេកូតម្រងនោម ហើយត្រឡប់មកបន្ទប់ជួលវិញ។ នៅម៉ោងប្រមាណ១២យប់ក៏បានទៅបន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅរក្សាសុខភាពដើម្បីព្យួរសេរ៉ូមប្រហែល១ម៉ោងទើបត្រឡប់មកបន្ទប់ជួលវិញ(ក្រោយផ្សារទំនើបដារុនហ្វា)។

ថ្ងៃទី១៦-១៧មីនានេះ គាត់ទៅសម្រាកនៅបន្ទប់ជួល និងបានចេញទៅទិញម្ហូបអាហារពេលព្រឹកនៅផ្លូវធំ ពីអ្នកលក់ម្ហូបចល័តតាមរ៉ឺម៉កម៉ូតូ។ ថ្ងៃទី១៨-២១មីនានេះ មិនមានសកម្មភាពចេញទៅណាឡើយ បន្ទាប់មកនៅថ្ងៃទី២២ ដោយមានអាការៈក្តៅខ្លាំង ត្រូវប្តីគាត់នាំទៅសម្រាកព្យាបាលរស្មីបាយ័ន ប៉ុន្តែគ្រូពេទ្យមិនហ៊ានទទួលព្យាបាលក៏ណែនាំឱ្យទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្ត។ នៅថ្ងៃទី២៣នេះក៏បានទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងត្រូវបានយកសមណាកតេស្តទៅពិនិត្យ ហើយទទួលបានលទ្ធផលនៅថ្ងៃទី២៥មីនានេះ ដោយបញ្ជាក់ថាមានវិជ្ជមានកូវីដ១៩។

បច្ចុប្បន្នបន្ទប់ពិគ្រោះ និងថែទាំជំងឺរក្សាសុខ និងមន្ទីរសម្រាកព្យាបាលរស្មីបាយ័ន ត្រូវបានរដ្ឋបាលខេត្តរៀបចំដាក់ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក៏បានយកសំណាកពីអ្នកពាក់ព័ន្ធក្នុងទីតាំងទាំង២នេះទៅពិនិត្យកូវីដ១៩ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង