Cct850x100 1
1800px x h300px kh

កម្ពុជាកំពុងហ្វឹកហ្វឺន​សត្វ«សុនខ»ដើម្បីហិតរកអ្នកផ្ទុកកូវីដ១៩​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមអ្នកបច្ចេកទេសសុនខ​នៃអង្គភាពសុីម៉ាក់ សហការជាមួយក្រសួងសុខាភិបាលកម្ពុជា បាននឹងកំពុងពិភាក្សារគ្នាស្រាវជ្រាវ​ និង អភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩​)។ការសិក្សារនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា នៅថ្ងៃទី ២៤ មីនានេះ បានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន​សុីម៉ាក់ខេត្តកំពង់ឆ្នាំង ដេីម្បីរៀបចំត្រៀមលក្ខណៈធ្វេីការស្រាវជ្រាវ​និងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩​)។ 

បើតាមលោក ហេង រតនា  ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ​ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា​ ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ អង្គភាពសុីម៉ាក់​ ត្រៀមសុនខ​ ត្រៀមឯកសារហ្វឹកហ្វឺន​ រៀបចំទីតាំងហ្វឹកហ្វឺន​ និងអ្នកឯកទេសសំរាប់បំរេីការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វេីការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល​។

សូមបញ្ជាក់ថា​ មានប្រទេសមួយចំនួនដូចជា​ អាល្លឺម៉ង់​ ហ្វាឡង់​ អូស្ត្រាលី​ រុស្សុី​ ជាដេីមបាននិងកំពុប្រេីប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា​ផងដែរ។


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង