Cct850x100 1
1800px x h300px kh

«មនុស្សវ័យចំណាស់»ចំនួន២នាក់ទៀតវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានលើមនុស្សចាស់ចំនួន២នាក់ទៀត ដែលប៉ះពាល់ដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាពនាពេលថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។

ស្ដ្រីទាំង២នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ មានម្នាក់អាយុ៧៧ឆ្នាំ ត្រូវជាប្រពន្ធរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា និងម្នាក់ទៀត អាយុ៦៩ឆ្នាំ ដែលរស់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

លោកវេជ្ជបណ្ដិត ស្ដើង ជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយសារឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្សី)។ លោកគឺជាជនរងគ្រោះទី៤ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហើយមកទល់ពេលនេះ ជនរងគ្រោះសរុប៥នាក់ដែលស្លាប់ដោយសារជំងឺនេះ។


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង