Cct850x100 1
1800px x h300px kh

ខណ្ឌដូនពេញរកឃើញអ្នកសង្ស័យមានកូវីដចំនួន០៤នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញនៅថ្ងៃទី២៣ ខែមីនានេះ បានសម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន០៤នាក់ ( ស្រី ចំនួន០២នាក់ កុមារ ចំនួន ០២នាក់ អាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ )។

ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញនៅថ្ងៃទី២៣ ខែមីនានេះ បានសម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន០៤នាក់  ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស ភូមិ១២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ យកទៅមន្ទីរសម្ភពក្រុង។


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង