Cct850x100 1
1800px x h300px kh

ចិនចាក់វ៉ាក់សាំងកូវីដ១៩ជូនក្រុមមនុស្សសំខាន់សរុបបានជិត៧៥លានដូស

ចិន
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ចិន៖ គិតរហូតមកទល់ម៉ោង២៤ ថ្ងៃទី២០ ខែមីនានេះ ប្រទេសចិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ជូនក្រុមមនុស្សសំខាន់សរុបចំនួន ៧៤,៩៥៦,០០០ដូស(៧៤លាន៩សែន៥ម៉ឺន៦ពាន់ដូស) នៅទូទាំងប្រទេសចិន។ នេះបើតាមប្រសាសន៍លោក Mi Feng អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១។

នៅក្នុងឱកាសនេះ លោក He Qinghua មន្រ្តីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានលើកឡើងថា ទោះបីជាជំងឺឆ្លងនៅប្រទេសចិនទទួលបានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពហើយក៏ពិតមែន ប៉ុន្តែជំងឺឆ្លងនៅតែរីករាលដាលក្នុងក្របខ័ណ្ឌទូទាំងពិភពលោកដដែល ដូចនេះការចាក់វ៉ាក់សាំងគឺជាវិធីដែលមានប្រសិទ្ធភាពបំផុតសម្រាប់បង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩។

លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ យ៉ាងសកម្ម ដោយជំហានក្រោយនឹងបន្តជំរុញការចាក់វ៉ាក់សាំង និងពង្រីកក្របខ័ណ្ឌចាក់ជូនប្រជាពលរដ្ឋទូទៅ ៕

Khcct banner

អត្ថបទទាក់ទង